Connect with us

ព័ត៌មានជាតិ

លោកជំទាវ ពេជ ចន្ទមុនី៖ ក្មេងប្រុស និងក្មេងស្រីមានសិទ្ធិរៀនសូត្រជំនាញតាមសមត្ថភាពខ្លួន

បានផុស

នៅ

លោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ឆ្នាំ២០២៤ ថា បុគ្គលគ្រប់រូប រួមទាំងក្មេងប្រុស និងក្មេងស្រីផង មានសិទ្ធិរៀនសូត្រជំនាញ និងជ្រើសរើសមុខរបរតាមសមត្ថភាព និងគោលបំណងរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបានមានប្រសាសន៍ថា៖ «នៅក្នុងយុគសម័យឌីជីថល បុគ្គលគ្រប់រូប ទាំងក្មេងស្រី និងក្មេងប្រុស អាចចាប់យកជំនាញ មុខរបរ និងការងារនៅក្នុងសង្គមស្របតាមសេចក្តីស្រឡាញ់ សក្តានុពល និងចំណង់ចំណូលចិត្តរបស់ខ្លួនដោយមិនប្រកាន់ភេទ ឬ យេនឌ័រនោះទេ»

លោកជំទាវ បានបន្តថា នៅក្នុងយុគសម័យឌីជីថល ការចាប់យកចំណេះដឹងឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពក្នុងការទាក់ទងប្រចាំថ្ងៃ រួមទាំងការអភិវឌ្ឃជំនាញ និងមុខរបរផង។ លោកជំទាវបន្ថែមថា ជំនាញបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន គឺជាជំនាញដែលមានប្រជាប្រិយភាព និងតម្រូវការទីផ្សារការងារខ្ពស់ កន្លងមកលោកជំទាវថា ស្ត្រី និងក្មេងស្រីដែលចាប់យកជំនាញនេះនៅមានចំនួនតិចនៅឡើយ។

លោកជំទាវ ពេជ ចន្ទមុនី ក៏សង្កត់ធ្ងន់ថា ក្នុងឱកាសទិវា ៨មីនា ឆ្នាំ២០២៤នេះ យើងទាំងអស់គ្នាលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា ការអប់រំផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម