Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អស់តំណែងជាអធិរាជមានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងគេនៅ អាស៊ាន

បានផុស

នៅ

ថៃដែលធ្លាប់តែល្បីរន្ទឺខាងអធិរាជទាក់ទាញភ្ញៀវទេសចរបរទេស បានជ្រុះបាត់តំណែងជាប្រទេសដែលមានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងគេប្រចាំតំបន់អាស៊ានទៀតហើយសម្រាប់ឆ្នាំ ២០២៣ កន្លងទៅ ពោលកៅអីមួយនេះឡើងគ្រងដោយប្រទេសម៉ាឡេស៊ីជំនួសវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រ Focus Malaysia បានឲ្យដឹងថា ម៉ាឡេស៊ីបានកត់ត្រាការហោះមកលេងកម្សាន្តរបស់ជនបរទេសជិត ២៩ លាននាក់កាលពីឆ្នាំមុន ហើយបានក្លាយជាប្រទេសគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងតំបន់អាស៊ាន ខណៈប្រជាជនសិង្ហបុរីគឺជាប្រភពដ៏ធំបំផុតរបស់ម៉ាឡេស៊ីមានចំនួន ៨.៣ លាននាក់ បន្ទាប់មកឥណ្ឌូណេស៊ី ថៃ ចិន និងព្រុយណេ ។

​ចំណែកថៃជាប្រទេសដែលមានទេសចរបរទេសហោះមកចុះចតច្រើនជាងគេលំដាប់ទី ២ ពោលកាលពីឆ្នាំ ២០២៣ ប្រទេសនេះទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ២៨ ​លាន​នាក់​ តោងពី​ក្រោយ​ដោយ​សិង្ហបុរី​មាន​ ១៣.៦ ​លាន​នាក់ ខណៈប្រទេស​វៀតណាម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ​៤ ​មាន​ចំនួនភ្ញៀវទេសចរ ១២.៦ លាន​នាក់ ។

ស្របពេលជាមួយគ្នានេះដែរ ប្រទេស​ឥណ្ឌូណេស៊ី​បាន​កត់ត្រា​ចំនួន​ភ្ញៀវទេសចរបរទេសហោះមកលេងកម្សាន្តក្នុងប្រទេសកាលពីឆ្នាំ ២០២៣ បានប្រមាណជា ១១.៧ លាន​នាក់ ខណៈហ្វីលីពីន និងកម្ពុជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្នុងចំនួន ៥.៤ លាននាក់ ។

ដោយមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍នេះហើយ ជាពិសេសក្រោយវិធានការដកការរឹតត្បិតពាក់ព័ន្ធនឹងរោគរាតត្បាតកូវីដ ១៩ បច្ចុប្បន្នបណ្ដាប្រទេសអាស៊ានមួយចំនួនសុទ្ធតែបញ្ឆេះការប្រកួតប្រជែងលើវិស័យទេសចរណ៍ក្នុងតំបន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសអ្នកដំណើរមកប្រទេសចិនជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការ ។

ជាក់ស្ដែង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មកប្រទេសម៉ាឡេស៊ីដែលកំពុងគ្រងជាអធិរាជវិស័យទេសចរណ៍ប្រចាំនៅតំបន់អាស៊ានបានអនុញ្ញាតឲ្យពលរដ្ឋមកពីប្រទេសចិនដីគោក និងឥណ្ឌាចូលមកលេងកម្សាន្តក្នុងប្រទេសដោយមិនគិតទិដ្ឋាការរយៈពេល ៣០ ថ្ងៃ ពោលស្រដៀងគ្នានឹងប្រទេសថៃដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី អះអាងថា ចលនាកាយឫទ្ធិនារីកម្ពុជា ជួយឱ្យនារីកម្ពុជាគិតពីបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ជំរុញក្រុមការងារខិតខំកសាងបក្ស​ និងបម្រើពលរដ្ឋប្រកបដោយភាពកក់ក្តៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ កត្តាសាមគ្គីទស្សនៈ គោលជំហរ ការអនុវត្តការងារ​ដូចភ្លៀងរលឹម ជាកត្តាកំណត់ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកដេញថ្លៃគម្រោងផ្លូវបេតុង៣ខ្សែបានខកចិត្ត ព្រោះអ្នកចាញ់ហើយកែឈ្នះជាផ្លូវការ ក្នុងស្រុកកងមាស

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សាយ សំអាល់ ជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចតាមផែនការនៃការចុះបញ្ជីដីធ្លីជូនពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម