Connect with us

ព័ត៌មានអន្ដរជាតិ

សូម្បីតែកូនប្រុសសេដ្ឋីឥណ្ឌា Ambani ក៏ធ្លាប់រងការសើចចំអក ដោយសារតែមានរូបរាងធាត់ជ្រុល

បានផុស

នៅ

Anant Ambani កូនប្រុសពៅរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani ធ្លាប់ប្រឈមមុខនឹងការលើសទម្ងន់ដល់ទៅ ២០៨ គីឡូក្រាម ហើយបានស្រកត្រឹមមួយរយៈពេលខ្លី ដោយសារតែត្រូវចូលរួមក្នុងពិធីមុនរៀបការរយៈពេល៣ ថ្ងៃ កាលពីដើមខែនេះប៉ុណ្ណោះ។

រាយការណ៍ដោយ Hindustan Times បានបញ្ចាក់ដែរថា ថ្នាំព្យាបាលជំងឺហឺតរ៉ាំរ៉ៃ បាននាំឲ្យមានការឡើងទម្ងន់យ៉ាងសំខាន់ដល់ Anant Ambani ក្នុងវ័យកុមារភាព ដែលបណ្តាលឲ្យមានការសើចចំអកពីមនុស្សជុំវិញខ្លួន។នៅពេលឈានដល់វ័យកំលោះ ទម្ងន់របស់គាត់បានឡើងស្រឺតៗ រហូតសម្រកលែងទាន់ចាប់ពីពេលនោះមក។

លោក Anant Ambani និងគូដណ្ដឹង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ ២០១៤ កូនប្រុសពៅរបស់សេដ្ឋីឥណ្ឌាបានអនុវត្តការសម្រកទំងន់ដែលបានកំណត់ដោយជោគជ័យដល់ទៅ ១០០ គីឡូក្រាមក្នុងរយៈពេល១៨ ខែ ឲ្យនៅត្រឹមទម្ងន់ ១០៨ គីឡូក្រាមប៉ុណ្ណោះ។ នៅឆ្នាំ ២០១៦ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Vinod Channa លោក Anant Ambani បានស្រកទម្ងន់ដល់ទៅ ៨៨ គីឡូក្រាមបន្ថែមទៀត។

របបរបស់លោក Channa ពាក់ព័ន្ធនឹងរបបអាហារកាឡូរី ១,២០០-១,៥០០ ដោយផ្តោតលើជាតិស្ករទាប ជាតិខ្លាញ់ និងកាបូអ៊ីដ្រាត ប៉ុន្តែសម្បូរជាតិសរសៃ រួមជាមួយនឹងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ៥-៦ ម៉ោង រួមទាំងយូហ្គា ការហ្វឹកហាត់ទម្ងន់ និងការដើរ ២១ គីឡូម៉ែត្រ។

លើសពីនេះទៀតនោះ លោកស្រី Nita Ambani ជាម្ដាយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើដំណើរសម្រកទម្ងន់របស់កូនប្រុស​ ដោយបើកចំហពិភាក្សាអំពីភាពធាត់របស់កូន ចូលរួមរបបអាហារថ្មី និងរបបហាត់ប្រាណ ដែលនាំឲ្យកូនប្រុស កាន់តែមានកំលាំងចិត្តក្នុងការសម្រក់ទំងន់ជាងមុន។

ទោះយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០២០ រូបថតបង្ហាញថា Anant Ambani មានទម្ងន់ឡើងវិញ ដោយសារតែការរំខានពីជំងឺកូវីដ១៩ និងបញ្ហាប្រឈមក្នុងការគ្រប់គ្រងថ្នាំជំងឺហឺត។ ក្នុងពេលដែលរូបភាព​កាលពីពេលថ្មីៗ​ នៅពិធី​មង្គលការ​ខែ​មីនា​​ បាន​ជំរុញ​ឲ្យមាន​ការ​ពិភាក្សា​លើទម្ងន់រាងកាយ​ជា​ថ្មី​ម្ដងទៀតលើអ៉ិនធើណេត។

យ៉ាងណាមិញ ក្រុម​គ្រូពេទ្យនៅក្នុងប្រទេសឥណ្ឌាជាច្រើន សុទ្ធតែអះអាងដូចៗគ្នាថាជំងឺហឺតដោយខ្លួនឯងមិនបណ្តាលឲ្យឡើងទម្ងន់ដោយផ្ទាល់ទេ។ កត្តាមួយចំនួនទាក់ទងនឹងជំងឺហឺត​ អាចរួមចំណែកដល់ការឡើងទម្ងន់ចំពោះបុគ្គលមួយចំនួន។ ជាពិសេស ថ្នាំ Corticosteroid ដែលជារឿយៗត្រូវបានចេញវេជ្ជបញ្ជាដើម្បីគ្រប់គ្រងរោគសញ្ញានៃជំងឺហឺត អាចនាំឲ្យមានការបង្កើនចំណង់អាហារ និងការរក្សាជាតិទឹក ដែលអាចបណ្តាលឲ្យឡើងទម្ងន់បានយ៉ាងរហ័សផងដែរ។

សូមរម្លឹកដែរថា កាលពីដើមឆ្នាំមុន នៅពេលដែលរូបភាពនៃការភ្ជាប់ពាក្យរបស់ពួកគេបានលេចចេញនៅលើអ៊ីនធឺណិត ពួកគេបានបំបែកការពិភាក្សាដ៏ធំមួយក្នុងចំណោមអ្នកលេងអ៊ីនធឺណិត​ អំពីការឡើងទម្ងន់ដ៏សំខាន់របស់ Anant Ambani រហូតបានក្លាយជាប្រធាន​បទ​ដ៏​ក្តៅគគុក​មួយចាប់ពីពេលនោះមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភរិយាមហាសេដ្ឋី Ambani ជាស្ត្រីមានឥទ្ធិពលបំផុត ក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម