ព័ត៍មានទាន់​ហេតុការណ៏
Search

សន្និសីទ​ស្តីពី “​ពិព័រណ៍​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ​ឡាង​ឆាំង​ឆ្នាំ​២០១៧ “

ភ្នំពេញ ៖​ ក្រុមហ៊ុន​ចិន និង​កម្ពុជា​ចំនួន​១៣០​ក្រុមហ៊ុន​ នឹងរៀបចំ “​ពិព័រណ៍​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ​ឡាង​ឆាំង​ឆ្នាំ​២០១៧ “ចាប់ពី​ថ្ងៃទី​១៣ ដល់​១៦ ខែកក្កដា នៅ​មជ្ឈមណ្ឌលពិព័រណ៍​កោះ​ពេជ្រ ។

​លោក គ័​រ អ៊ី​ន​ហ៊ូ​យ ជា​មន្ត្រីសភា​ពាណិជ្ជកម្មប្រចាំ​ប្រទេសចិន​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​នាព្រឹក​ថ្ងៃទី​១០ ខែកក្កដា ​ឆ្នាំ​២០១៧ ​នៅ​ភោជនី​យដ្ឋា​ន​ទន្លេបាសាក់​២​ ថា​”គោលបំណង​នៃ​ការតាំងពិព័រណ៍​នេះ គឺ​ដើម្បី​មិត្តភាពប្រទេស​ចិន និង ប្រទេស​ទាំង​ប្រាំជាប់​ទន្លេមេគង្គ ដើម្បី​ឲ្យ​សហ​ប្រតិបត្តិការមានការ​ស៊ីជម្រៅ​ទៅលើ​ថាមពលក្នុងស្រុក លើកកម្ពស់វិស័យ​កសិកម្ម និងធារាសាស្ត្រ ហើយ​មានការ​ជឿជាក់ទៅលើ​​សមិទ្ធផលជាក់ស្តែង នៃ​សហប្រតិបត្តិការ​។

​លោក​បន្តថា ពិព័រណ៍​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​សម្រាប់កិច្ចសហប្រតិបត្តិការ​ មេគង្គ​ឡាង​ឆាំង ឆ្នាំ២០១៧ សហការ​ឧបត្ថម្ភដោយ​ក្រុមប្រឹក្សា​ចិន​ ដើម្បីជំរុញពាណិជ្ជកម្ម​អន្តរជាតិ និង​ពាណិជ្ជកម្ម​នៃ​ប្រទេសកម្ពុជា សភាពាណិជ្ជកម្ម​អន្តរ​ជាតិចិន និងសភាពាណិជ្ជកម្ម​កម្ពុជា នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍កោះ​ពេជ្រ ដោយ​ក្រុមហ៊ុន​ចិន និង​កម្ពុជា មាន១៣០​ក្រុមហ៊ុនចូលរួម​ដាក់តាំង​បង្ហាញ​ មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​រថភ្លើង​ល្បឿន​លឿន ​ថាមពល មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវដែក ប្រព័ន្ធ​ទំនាក់ទំនង ម៉ាស៊ីន​ និង​ឧបករណ៍ សម្ភារៈ​អគារ រថយន្ត គ្រឿង​ម៉ាស៊ីន និងបច្ចេកវិទ្យា​កសិកម្ម អេ​ឡិច​ត្រូ​និ​កចំណីអាហារ​។

​លោក ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា​” អ្នក​តាំង​ពិព័រណ៍​ចិន​ជាច្រើន បានធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ឬ​បណ្តា​ប្រទេសផ្សេងទៀតនៅតាម​ដង​ទន្លេមេគង្គ ហើយយើង​សង្ឃឹមថា​ តាមរយៈ​ការតាំងពិព័រណ៍​នេះអាច​បន្ថែម​នូវសក្តានុពល ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការកាន់តែ​ស៊ីជម្រៅ និង​ធ្វើការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ បង្កើត​ឲ្យ​មានទំនាក់ទំនង​ល្អប្រសើរ​ជាងនេះទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684