Connect with us

សន្តិសុខសង្គម

បង្ក្រាបទីតាំងជួញដូរសត្វព្រៃខុសច្បាប់ដកហូតវត្ថុតាងជាច្រើនប្រភេទ តែអនុញាតឲ្យជនល្មើសត្រឡប់ទៅផ្ទះវិញ

បានផុស

នៅ

កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាល សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃខុសច្បាប់មួយកន្លែងដោយបានធ្វើការដកហូតសត្វព្រៃជាច្រើនប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងនៅផ្ទះមួយកន្លែងស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចចុះបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់បានបញ្ជាក់ថា ក្រោយពីមានការរស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ទើបកម្លាំងសមត្ថកិច្ចចម្រុះធ្វើការចុះបង្ក្រាបដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ការចុះបង្ក្រាបសត្វព្រៃខាងលើមានម្ចាស់ឈ្មោះ អូន រស្មី ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ សមត្ថកិច្ចថាក្នុងការឆែកឆេរុករកវត្ថុតាងបទល្មើសសត្វព្រៃក្នុងទីតាំងលំនៅដ្ឋានខាងលើគ្រប់ទីកន្លែងទាំងក្នុង និងក្រៅបរិវេណលំនៅដ្ឋានបានប្រទះឃើញ និងដកហូតបណ្ដោះ​អាសន្នសត្វព្រៃ និងសំណាក់សត្វរួមមាន៖ កន្ទុយក្ងោក១កន្ទុយ ក្រពះប្រម៉ាក្រៀម៥ក្រពះ ស្នែងឈ្លូសជាប់ឆ្អឹងក្បាល១០ ស្នែង ស្នែងប្រើស៦ដុំ ចង្គូមជ្រូកព្រៃ៣៦ចង្កូម (ចែ) ក្រចកខ្លាឃ្មុំ ៤ក្រចក ធ្មេញជ្រូកព្រៃ៣៨ឆ្មេញ ស្វាក្រេសញី២ក្បាល។

ក្រោយរឹបអូសសំណាកសត្វព្រៃ និងនាំខ្លួនម្ចាស់ផ្ទះទៅកាន់រដ្ឋបាលព្រៃឈើខេត្តធ្វើកំណត់ហេតុទទួលការពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមក ព្រះរាជអាជ្ញាសម្រេចអោយជនល្មើសត្រឡប់ទៅលំនៅដ្ឋានវិញដោយពុំមានការឃុំខ្លួននោះឡើត៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម