Connect with us

ព័ត៌មានអន្ដរជាតិ

UN ៖ ប្រជាជនហៃទី ​៤ ​លាននាក់ប្រឈមបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ

បានផុស

នៅ

នាយកទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទីបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៤ លាននាក់ប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ ខណៈប្រទេសនេះកំពុងមានបញ្ហាអំពើហិង្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP កាលពីថ្ងៃទី​១៣ ​​ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Jean-Martin Bauer បានឲ្យដឹងថា ដោយសារតែការកើនឡើងនៃអំពើហិង្សារបស់ក្រុមក្មេងពាលនាពេលថ្មីៗនេះ បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ និងទាញមនុស្សចំនួន ១៥,០០០ នាក់ទៀតផ្លាស់ទីលំនៅ ខណៈត្រឹមមួយសប្តាហ៍ដំបូងក្នុងខែមីនា នាំឲ្យចំនួនអ្នករស់នៅក្នុងរដ្ឋធានី Port-au-Prince ផ្លាស់ទីលំនៅសរុបដល់ជាង ៣៦០,០០០ នាក់ដែលពាក់កណ្តាលនៃពួកគេគឺជាកុមារ ខណៈប្រទេសនេះមានប្រជាជនជាង ១១ លាននាក់ ។

លោក Bauer បញ្ជាក់បន្ថែមថា កាលពីអំឡុងឆ្នាំ ២០២០ ប្រជាជនហៃទីចំនួន ៤ លាននាក់រស់នៅទាំងរងទុក្ខវេទនា និងអត់ឃ្លាន ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ហើយចំនួននេះមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែមានតែកើនឡើងថែម ១ លាននាក់ទៀត ។

ឃ្លាំងដាក់ឥវ៉ាន់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចាប់ផ្ដើមបេសកម្មផ្ដល់អាហារដល់អ្នកផ្លាស់ទីលំនៅថ្មីនៅក្នុងរដ្ឋធានី ដោយចាប់ផ្តើមពីអាហារ ២,០០០ កញ្ចប់ក្នុងមួយថ្ងៃ ហើយឥឡូវនេះមានអាហាររហូតដល់ជិត ១៤,០០០ កញ្ចប់ក្នុងមួយថ្ងៃ ប៉ុន្តែឃ្លាំងនេះនឹងអស់ការផ្គត់ផ្គង់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត លុះត្រាតែកំពង់ផែត្រូវបានបើកឡើងវិញ ។

គួរបញ្ជាក់ថា ហៃទីពឹងផ្អែកលើការនាំចូលអាហារ ៥០ ​ភាគរយនៃការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន ហើយក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយសារ​អំពើ​ហិង្សា​របស់​ក្រុម​ក្មេង​ពាល តម្លៃ​ម្ហូប​អាហារ​បាន​ហក់​ឡើង​យ៉ាង​ហោច​ណាស់ ១០ ភាគរយ ខណៈការអំពាវនាវជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ៦៧៤ លានដុល្លាររបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសហៃទីនៅឆ្នាំនេះគឺបានត្រឹមតែ ២.៦ ភាគរយប៉ុណ្ណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម