ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រើ​កាំបិត​កាប់​ប្រាវ​ ពេល​ដឹងថា​ប្រពន្ធ​ខ្លួន​លួច​មាន​ប្រុស​ថ្មី​ ​

​តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ ​បន្ទាប់ពី​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​របស់ខ្លួន​តាម​កំហឹង ​ព្រោះ​ប្រពន្ធ​មាន​ប្រុស​ថ្មី​។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​នេះ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩ និង​៣០​នាទី ​ស្ថិតនៅ​ភូមិក្រាំង​បន្ទាយ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​យោងតាម​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​ត្រាំកក់ ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ជុន សុខុន ភេទប្រុស អាយុ៣៣​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំកើតហេតុ​ខាងលើ។ ​ចំណែក​ប្រពន្ធ​ដែលជា​ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ូ​ក ចាន់ ភេទស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​/​ឃុំកើតហេតុ​ខាងលើ​ដែរ។ មុនពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​រករឿង​ប្រពន្ធ​ ថា​ប្រព័ន្ធមាន​ប្រុស​ថ្មី និងបានប្រកែក​គ្នា​រហូតដល់បុរស​ជា​ប្តី​យក​​កាំបិតត​កាប់​ចំក្បាល​ហូរ​ឈាម​ស្រោចពេញ​ខ្លួន​ បណ្តាល​ឲ្យរងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ និង​អ្នកជិតខាង​បញ្ជូនទៅកាន់​មន្ទី​រពេទ្យ​បង្អែក​ខេត្តតាកែវ។

ចំណែក​ប្រភព​ច្បាស់ការ​​ពីអ្នកជិតខាងបាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា ប្រពន្ធ​ជនសង្ស័យខាងលើ​ពិតជា​មាន​សហាយស្មន់​ពិតមែន ហើយ​នៅពេល​ប្តី​ដឹង​រឿង​ក៏​ឈ្លោះប្រកែក​គ្នា រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​ដូចនេះ​ទៅ​។ ពួកគាត់​បាន​សម្តែង​ការ​សោកស្ដាយ​ដែរ​ មិនគួរណា​ប្តី​ប្រើ​វិធី​នេះ​ទៅលើ​ស្ត្រី​រងគ្រោះ​នោះទេ គួរ​ណាស់​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ដោយ​សន្តិវិធី​ ទើប​មិន​រងគ្រោះ​ទាំងសងខាង​។

បច្ចុប្បន្ន​ ជនសង្ស័យ​ជា​ប្តី​ដែល​ប្រើ​អំពើ​ហិង្សា​ខាងលើ ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាននគរបាល​ខេត្តតាកែវ​ ដើម្បី​ចាត់ការ​បន្ត​ទៅតាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114