Connect with us

ព័ត៌មានអន្ដរជាតិ

អាយុកៀក១០០ឆ្នាំហើយ តែមហាសេដ្ឋីសិង្ហបុរី ៥ រូបនេះ ពូកែរកលុយសល់ទ្រព្យពាន់លានដុល្លារ

បានផុស

នៅ

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលទាំងប្រាំនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ជិត ៥០ ពាន់លានដុល្លារគិតត្រឹមថ្ងៃអង្គារកាលពីសប្ដាហ៍មុន នេះបើយោងតាមទស្សនាវដ្តីអាមេរិក Forbes បានចេញមកបញ្ចាក់។

ថ្វីយ៉ាងនេះក្ដី មហាសេដ្ឋីសិង្ហបុរី ៥ រូបខាងក្រោមនេះ ម្នាក់ៗសុទ្ធតែឈានដល់អាយុជ្រេកៀក១០០ឆ្នាំហើយ ប៉ុន្តែបើនិយាយអំពីបទពិសោធន៍លើកិច្ចការងារជំនួញ និងការបណ្ដាក់ទុនវិនិយោគវិញ ម្នាក់ៗសល់ទ្រព្យយ៉ាងច្រើនរហូតគេរកឃើញថាឆ្នាំ២០២៤ ទ្រព្យធនពួកគេរឹតតែកើនឡើងខ្លាំងជាងឆ្នាំមុនទៀត។

Li Xiting ស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់វេជ្ជសាស្រ្ត Shenzhen Mindray Bio-Medical Electronics

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Li Xiting អាយុ ៧៣ ឆ្នាំ មានទ្រព្យសម្បត្តិ ១៥.៧ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ១៩៩ អ្នកមានបំផុតនៅលើពិភពលោក។ លោក​កើត​នៅ​ប្រទេស​ចិន ហើយ​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ចិន។ ក្រោមក ទើបលោកបានបង្កើតក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Mindray នៅទីក្រុង Shenzhen ឆ្នាំ ១៩៩១ ជាមួយនឹងដៃគូពីរនាក់ ហើយបានចុះបញ្ជីក្រុមហ៊ុននៅលើភាគហ៊ុនញូវយ៉ក។

ក្រុមហ៊ុន Mindray មានបុគ្គលិកចំនួន ១៧,០០០ នាក់ ប្រហែលមួយភាគបួនដែលឧទ្ទិសដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ហើយផលិតផលជាច្រើនត្រូវបានលក់នៅជាង ១៩០ ប្រទេស។

២ លោក Goh Cheng Liang ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Nippon Paint Holdings

លោក Goh Cheng Liang ក្នុងឆ្នាំនេះឈានដល់អាយុ ៩៧ ឆ្នាំ មានទ្រព្យសម្បត្តិ ១២.៤ ពាន់លានដុល្លារ។ គាត់កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន Nippon Paint Holdings របស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេទីបួនរបស់ពិភពលោកដោយប្រាក់ចំណូលចូលហូរហៀររាល់ឆ្នាំ។ នៅឆ្នាំ ១០៥៥ គាត់បានបង្កើតហាងលក់ថ្នាំលាបដំបូងរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ហើយនៅឆ្នាំ១៩៦២ បានក្លាយជាអ្នកចែកចាយចម្បងនៅក្នុងតំបន់សម្រាប់ថ្នាំលាប Nippon ។

ក្រោយមក​ នៅឆ្នាំ២០២១ កូនប្រុសរបស់គាត់ឈ្មោះ Hup Jin ដែលជាប្រធានក្រុមហ៊ុន Nippon Paint បានបញ្ចប់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងភាគហ៊ុន និងសាច់ប្រាក់ដែលមានតម្លៃ ១២ ពាន់លានដុល្លារ ដោយធានាឲ្យគាត់ក្លាយជាម្ចាស់ភាគច្រើននៅក្នុងក្រុមហ៊ុនមួយនេះ។

៣ Philip & Robert Ng អ្នកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Far East Organization

Philip Ng មានវ័យត្រឹមតែ៦៥ ឆ្នាំប៉ុណ្ណោះ និងបងប្រុសរបស់គាត់ឈ្មោះ Robert អាយុ ៧២ ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ ៣ និងទី 4៤ក្នុងបញ្ជីជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៧.២ ពាន់លានដុល្លារ និង ៧.១ ពាន់លានដុល្លាររៀងៗខ្លួន។ ពួកគេគ្រប់គ្រងអង្គការ Far East ដែលជាម្ចាស់ដីឯកជនដ៏ធំបំផុតរបស់សិង្ហបុរី និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ក្រុមនេះត្រូវបានបង្កើតឡើងដោយឪពុករបស់ពួកគេ Ng Teng Fong ។

Philip គឺជាប្រធាន និងជានាយកប្រតិបត្តិ និងមើលការខុសត្រូវលើអាជីវកម្មសិង្ហបុរី ខណៈដែល Robert គ្រប់គ្រងក្រុមហ៊ុន Hong Kong arm Sino Group ជាមួយនឹងកូនប្រុសរបស់ Philip Daryl ។

Robert ជាងបងប្រុស និងPhilip Ng ជាប្អូន

៤ លោក Jason Chang ប្រធានក្រុមហ៊ុន Advanced Semiconductor Engineering របស់តៃវ៉ាន់

លោក Jason Chang អាយុ ៧៩ ឆ្នាំ មានទ្រព្យសម្បត្តិ ៦.៥ ពាន់លានដុល្លារ។ ​គាត់ធ្វើជាប្រធានក្រុមហ៊ុន Advanced Semiconductor Engineering របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៃសេវាកម្មដំឡើង និងផលិតសាកល្បងដោយឯករាជ្យ។​ គាត់និងបងប្រុសរបស់ឈ្មោះ Richard គឺជាអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្ម Sino Horizon Holding ធំបង្អស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីប្រព័ន្ធផ្សព្វផ្សាយបរទេស គ្រោងរៀបការជាមួយប្រពន្ធទី៥ ថ្វីបើឈានចូលវ័យ៩២ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម