Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ២០ នាក់ស្លាប់ក្នុងការវាយប្រហារដោយមីស៊ីល រុស្ស៊ី លើទីក្រុងរបស់ អ៊ុយក្រែន​

បានផុស

នៅ

មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលពីសំណាក់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទីក្រុងកំពង់ផែ Odesa នៅសមុទ្រខ្មៅរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្របានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងរបួស ៧០ នាក់ ។ នេះបើយោងតមាការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី​​១៦ ខែមីនា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយតាមទូរទស្សន៍ជាតិថា មីស៊ីល Iskander-M ចំនួន ២ គ្រាប់ដែលត្រូវបានបាញ់ចេញពីឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាញផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី កន្លែងកម្សាន្ត ខណៈផ្ទះប្រហែល ​១០ ខ្នងក៏ត្រូវបានបំផ្លាញគ្មានសល់នៅក្នុងការវាយប្រហារនេះផងដែរ ។

ការផ្ទុះនេះមានកម្លាំងខ្លាំង ជាពិសេសគ្រាប់ទីពីរដោយវាជាមីស៊ីលដ៏មានអានុភាពខ្លាំង ខណៈគ្រូពេទ្យ និងអ្នកជួយសង្គ្រោះម្នាក់ ត្រូវបានសម្លាប់ដោយម៊ីស៊ីលគ្រាប់ទីពីរនេះ បន្ទាប់ពីប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាបាលមនុស្សរបួសនៅក្នុងការវាយប្រហារលើកដំបូង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរុស្ស៊ីនឹងទទួលបានការឆ្លើយតបពីកងកម្លាំងអ៊ុយក្រែនវិញចំពោះការវាយប្រហារដ៏ឃោរឃៅលើទីក្រុងរបស់អ៊ុយក្រែនមួយនេះ ។

​គួរបញ្ជាក់ថា Odesa ដែលជាទីក្រុងកំពង់ផែដ៏ធំបំផុតមួយរបស់អ៊ុយក្រែន បានក្លាយជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ីជាយូរមកហើយ ជាពិសេសបន្ទាប់ពីទីក្រុងមូស្គូបានចាកចេញពីកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលបានអនុញ្ញាតឲ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម