ព័ត៍មានទាន់​ហេតុការណ៏
Search

សៀមរាប ក្លាយជា​ឆាក​នៃ​ការប្រកួត Super Data Race ដ៏​ធំ​បំផុត​របស់ សែ​ល​កាត​

សៀមរាប​៖ សែ​ល​កាត បានប្រកាស​ការប្រកួត Super Data Race 2 ដ៏​ធំ​បំផុត​នៅ​ខេត្តសៀមរាប ជា​ផ្លូវការ​ហើយ​។ ​បើ​យោងតាម​ចំនួន​ការ​ដោ​ន​ឡូត​កម្មវិធី Data Race កន្លងមកនេះ ក្រុមការងារ​សែ​ល​កាត អាច​រំពឹងថា​មាន​អ្នកចូលរួម​ប្រកួត​ប្រមាណ​700​នាក់ នៅ​ថ្ងៃទី​០៩ ខែកក្កដា ថ្មីៗ​នេះ​។​

អ្នក​ប្រកួត​ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ទៅកាន់់ Angkor Fashion Plaza វេលា​ម៉ោង ២​រសៀល ដើម្បី​ផ្ទៀងផ្ទាត់​ការចុះឈ្មោះ និង​ទទួលយក​កាបូប​សម្ភារៈ​របស់ខ្លួន​។ ហើយ​ការប្រកួត​នឹង​ចាប់ផ្ដើម នៅវេលា​ម៉ោង​3​រសៀល​ត្រឹម​។​

គួរបញ្ជាក់​ផងដែរ​ថា រង្វាន់​សម្រាប់​អ្នកឈ្នះ​មានដូចជា​៖

•​ ​រង្វាន់​ទីមួយ ប្រាក់សុទ្ធ $5000

•​ ​រង្វាន់​ទី​ពីរ ម៉ូតូ New Honda Zoomer X 2017

•​ ​រង្វាន់​ទី​បី ទូរស័ព្ទ Samsung Galaxy 8

ក្នុងឱកាស​នោះ​ផងដែរ តារាចម្រៀង​រ៉េ​ប Juvie Lin នឹង​បើក​ការប្រកួត​ជា​ផ្លូវការ បន្ទាប់មក​នឹង​បង្ហាញ​វត្តមាន​ម្ដងទៀត ក្នុង​ពិធីជប់លៀង​ក្រោយ​ចប់​ការប្រកួត រួមជាមួយ​ទស្សនីយភាព​ពី​ក្រុម​រាំ Polarix និង​ក្រុម Brave EDM ផងដែរ​។​

នាយក​ផ្នែក​ទំនាក់ទំនង ក្រុមហ៊ុន សែ​ល​កាត អ្នកស្រី Cheryl Gray បាន​មានប្រសាសន៍ថា ក្រុមការងារ​ពិតជា​រំភើប​ណាស់ ដែល​បាន​មកដល់​ខេត្តសៀមរាប និង​ពាំ​នាំមក​ជាមួយ​នូវ​សេវា​អ៊ី​ន​ធើ​ណិ​ត​ដ៏​ទូលំទូលាយ​បំផុត​សម្រាប់​ទីក្រុង​នេះ​។​

“​យើង​បាន​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ​នៅទីនេះ ដើម្បី​ជួប​ជជែក​ជាមួយ​ប្រជាពលរដ្ឋ នៅ​ខេត្តសៀមរាប ក៏ដូចជា សិស្ស និស្សិត ហើយ​មតិ​ភាគច្រើន បាន​ប្រាប់ថា​បណ្ដាញ​សេវា​យើង​ក្នុង​ខេត្តសៀមរាប​ឥឡូវនេះ រឹតតែ​ល្អ​ប្រសើរឡើង​ទ្វេ​រដង​។​”

“​យើង​ពិតជា​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ប្ដេជ្ញាចិត្ត​ដើម្បី​ផ្ដល់ជូន​នូវ​សេវា​អ៊ី​ន​ធើ​ណិ​ត​ដែលមាន​តម្លៃ​សមរម្យ​បំផុត​ដល់​កម្ពុជា​ទាំងមូល ក៏ដូចជា​ការផ្ដល់ជូន​នូវ​សេវា​ល្អ អ៊ី​ន​ធើ​ណិ​ត​ល្អ​បំផុត ព្រមទាំង​ព្រឹត្តិការណ៍​រំភើបៗ​ដ៏​អស្ចារ្យ​ជាច្រើន ដូចជា Super Data Race នេះ​ជាដើម គឺ​វា​សុទ្ធសឹងតែ​ជា​យុទ្ធសាស្ត្រ​របស់​យើង​។​”

អ្នកស្រី​បាន​ថ្លែងបន្តថា ភាពខុសប្លែក​គ្នា​រវាង​ការប្រកួត Super Data Race នៅ​ភ្នំពេញ និង​សៀមរាប​នោះ គឺ លើក​នេះ​អ្នកចូលរួម​ទាំងអស់ តម្រូវ​ឲ្យ​ធ្វើដំណើរ ដោយ​ថ្មើរជើង មិនមែន​ម៉ូតូ​ទៀតឡើយ​។​

“​យើង​បាន​ប្រមូលផ្ដុំ​ទីតាំង​នានា​ឲ្យ​នៅ​ជិតគ្នា ដើម្បី​ឲ្យ​ការប្រកួត​នេះ អាច​ប្រព្រឹត្តទៅបាន​ដោយ​ថ្មើរជើង ហើយ​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា​។​”

“​យើង​បាន​កែប្រែ​កន្លែង​ខ្លះៗ​នៅលើ​កម្មវិធី App ហើយ​សង្ឃឹមថា អ្នក​ប្រកួត​ទាំងអស់ នឹង​បាន​រៀន និង​យល់ដឹង​ពីអ្វី​ថ្មីៗ​នៅលើ​ប្រព័ន្ធ​អន​ឡាញ​។​”

“​យើង​ពិត​ជាមាន​មោទនភាព ចំពោះ​អ្វីដែល​បណ្ដាញ​សេវា​របស់​យើង បានធ្វើ​កន្លងមក​ទម្រាំ​បាន​ដូច​សព្វថ្ងៃនេះ​។ បន្ថែម​ពីនេះ​ទៀត ដើម្បី​ទទួលស្គាល់​សមិទ្ធផល​នេះ យើង​ជឿជាក់ថា វា​គ្មាន​មធ្យោបាយ​ណា​ប្រសើរ​ជាង ការផ្សារភ្ជាប់​ជាមួយ​អតិថិជន ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​នូវ​បទពិសោធន៍​ដោយ​ខ្លួនឯង​ថា តើ​បណ្ដាញ​សេវា​ពិតជា​ល្អ​ដល់​កម្រិតណា៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114