Connect with us

ព័ត៌មានជាតិ

រដ្ឋ ប្រមូលវិភាគទានបានជាង ១ ពាន់លានរៀល ពីក្រុមហ៊ុនដែលមិន​ជ្រើសរើសជនមានពិការភាពចូលធ្វើការ

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋ​ប្រមូល​ថវិកា​បាន​ជិត ១៣០០ លាន​រៀល ពី​ការ​បង់​ភាគទាន​របស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​មិន​បាន​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យ​ចូល​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ និង​លើក​ទិសដៅ​បន្ត​របស់​មូលនិធិ​ជន​ពិការ កាលពី​ថ្ងៃ​ទី ១៨ មីនា លោក ខុម ផលលឿន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​នាយក​មូលនិធិ​ជន​ពិការ​លើក​ឡើង​ថា ក្រសួង​ស្ថាប័នរដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​តាម​អនុក្រឹត្យ​កំណត់។ ជាក់ស្ដែង ក្រសួង​ស្ថាប័នរដ្ឋ សម្រេច​បាន​ការ​ជ្រើសរើស​ជន​មាន​ពិការភាព​រហូតដល់​ជិត ៣ ភាគរយ ឱ្យ​ចូល​បម្រើ​ការងារ។ រីឯ​ក្រុមហ៊ុន រោងចក្រ ស្ថាប័ន​ឯកជន ហាក់​ពុំ​ទាន់​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​នោះ​ទេ តែ​បច្ចុប្បន្ន​យើង​ពុំ​ទាន់​មាន​ការ​ផាក​ពិន័យ​ជា​កំហិត​នោះ​ទេ គឺ​ស្ថិត​នៅ​លើ​ការ​ចូលរួម​ជា​ការ​ស្ម័គ្រចិត្ត​នៅ​ឡើយ។

លោក​បាន​បន្ត​ថា ក្នុង​ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុន​ចំនួន ៨០ ដែល​មិន​បាន​ជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ បាន​បង់​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត​ជា​សាច់ប្រាក់​ចំនួន​ជិត ១៣០០ លាន​រៀល។ កន្លងមក រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​កំណត់​ឱ្យ​ទាំង​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​ឯកជន ត្រូវ​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​របស់​ខ្លួន។ សម្រាប់​ស្ថាប័នរដ្ឋ គឺ​ត្រូវ​ជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ឱ្យ​បាន ២ ភាគរយ នៃ​ចំនួន​មន្ត្រី​សរុប។ ចំណែក ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន ត្រូវ​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យ​ចូល​បម្រើ​ការងារ ១ ភាគរយ នៃ​ចំនួន​បុគ្គលិក​សរុប​របស់​ខ្លួន។

យោង​តាម​របាយការណ៍​អង្កេត​សេដ្ឋកិច្ច សង្គម​កម្ពុជា​ឆ្នាំ ២០២១ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ បាន​បញ្ជាក់​ថា អត្រា​ជន​មាន​ពិការភាព កម្ពុជា មាន​ប្រមាណ ៥.៣% (​ប្រមាណ ៨៧២,៥២៧ នាក់​) នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជាង ១៦ លាន​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម