ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ថៃ​៦​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ចូលមក​ស្ទូចត្រីទាំងយប់ក្នុង​ទឹកដី​កម្ពុជា

ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង២៤​ និង​១០​នាទី កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលសង្កាត់​កូន​គ្រៀល​ ចំនួន០៣​នាក់ ​ដឹកនាំ​ដោយ​លោកអនុសេនីយ៍ទោ ប៉ាត គីម នាយប៉ុស្តិ៍ បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន លុះ​មកដល់ចំណុច​លូ​បង្ហៀរ ស្ថិតក្នុងភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ជួប​ជនជាតិ​ថៃ០៦​នាក់ ​មានរថយន្ត០១​គ្រឿង​អង្គុយ​ស្ទួ​ច​ត្រី។

ខណៈពេលនោះ​លោកនាយ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​រាយ​ការណ៍ជូន លោកឧ​ត្ត​ម​សេនី​យ៍​ត្រី ឡុង សុគន្ធ ស្នងការរង​នគរបាល​ខេត្ត ទទួល​ផែន​គ្រប់គ្រង​ជនបរទេស ហើយ​លោកបាន​ប្រាប់​ឱ្យ​លោកនាយ​ប៉ុស្តិ៍ ធ្វើការ​ណែនាំ​ និង​អប់រំ​ណែនាំរួចឱ្យពួកគាត់ត្រឡប់​ទៅវិញ​ជាបន្ទាន់ ហើយ​ជនជាតិ​ថៃ​ទាំង​០៦​នាក់​នោះបានឱ្យ​ត្រឡប់​ទៅតាម​ការណែនាំ​​របស់លោកនាប៉ុស្តិ៍ និងបានវិល​ទៅ​ប្រទេស​គេ​វិញ​អស់ហើយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114