Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាប្រទេសនៅអាមេរិកខាងត្បូងរងផលប៉ះពាល់យ៉ាងចាស់ដៃពីការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

បណ្តាប្រទេសនៅអាមេរិកខាងត្បូងកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាពីការប្រែប្រួលអាកាសធាតុ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃទី​២១ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីជួបគ្រោះរាំងស្ងួតរយៈពេល ១៥ ឆ្នាំ អាងស្តុកទឹកនៅក្នុងប្រទេសឈីលីកំពុងស្ងួតហួតហែង ធ្វើឲ្យមានការប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ទឹក ។ អាងស្តុកទឹក Cogoti ក្នុងតំបន់ Coquimbo ភាគខាងជើងប្រទេសឈីលី ដែលជាអាងមានសមត្ថភាពស្តុកទឹក ១៥០ លានម៉ែត្រគូបបានរីងទឹកស្ទើរទាំងស្រុងនៅរដូវក្តៅនេះ ។

បើយោងតាមវិទ្យាស្ថានធនធានពិភពលោកបានឲ្យដឹងថា គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្របានជះឥទ្ធិពលស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតនៅក្នុងប្រទេសដែលសម្បូរទង់ដែងមួយនេះ ដោយប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីទិន្នផលរ៉ែ រហូតដល់តំបន់បៃតងក្នុងរដ្ឋធានី ខណៈឈីលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសម្ពាធទឹកខ្លាំងបំផុតនៅក្នុងពិភពលោក ហើយអាចនឹងអស់ការផ្គត់ផ្គង់ទឹកត្រឹមឆ្នាំ ២០៤០ ។

ទន្ទឹមនឹងនេះដែរ រដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន និងតំបន់ជុំវិញរបស់វាបានឃើញភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងកម្រិត ១០០ មិល្លីម៉ែត្រកាលពីថ្ងៃពុធកន្លងទៅ ដែលបានបង្កើតឲ្យមានទឹកជំនន់ និងការបំផ្លិចបំផ្លាញគ្រប់ប្រភេទ ជាពិសេសអាចបំផ្លាញដល់ដំណាំកសិកម្មរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរ ។

គិតត្រឹមពេលនេះ អាហ្សង់ទីនដែលជាប្រទេសនាំចេញប្រេងសណ្តែកសៀង និងអាហារលំដាប់កំពូលមួយរបស់ពិភពលោក និងជាប្រទេសធំទីបីនាំចេញពោត តែបែរជាមានភ្លៀងធ្លាក់ខ្លាំងលើសពីកម្រិតធម្មតា ។

គួរបញ្ជាក់ថា បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាចម្បងមួយដែលប្រទេសនៅជុំវិញពិភពលោកកំពុងជួបប្រទះ និងព្យាយាមរកដំណោះស្រាយ ស្របពេលដែលការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះក៏កំពុងតែធ្ងន់ធ្ងរឡើងៗផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម