ព័ត៍មានទាន់​ហេតុការណ៏
Search

​មនុស្ស​ ១១​នាក់ ស្លាប់ ដោយសារ​ក្រុម​វាយប្រហារ​នៅ​ពិធី​ខួបកំណើត​របស់​កុមារ​ម្នាក់ ក្នុងប្រទេស​ម៉ិច​ស៊ីកូ​ ​

​ក្រុម​វាយប្រហារ​កាន់​កាំបិត​ស្ទុះ​ចូលទៅក្នុង​ពិធី ខួបកំណើត​របស់​កុមារ​ម្នាក់ នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ិច​ស៊ីកូ ដោយ​ធ្វើ​ការចាក់​និង​កាប់​រហូតដល់​បាត់​បង់ជីវិត​មនុស្ស​អស់​ ១១​នាក់ ក្នុងនោះ​មាន​ក្មេង​មិនទាន់មាន​អាយុ​គ្រប់ការ​ចំនួន​ ២​នាក់​ទៀតផង​។ នេះ បើតាម​ការលើកឡើង​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ Hidalgo លោក Javier Ramiro Lara Salinas បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការ​ស៊ើ​ប​អង្កេត​ជាបឋម​បាន​លើកឡើងថា​ការវាយប្រហារ​នោះ កើតមាន​នៅក្នុង​លំនៅដ្ឋាន​មួយកន្លែង​ក្បែរ​សង្កាត់ Tizayuca ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​។​

​ក្នុងចំណោម​ជនរងគ្រោះ​នោះ​គឺមាន​បុរស​ម្នាក់​ដែល​តាម​អត្តសញ្ញាណប័ណ្ណ បង្ហាញ​ប្រាប់ថា គាត់​ជា​មន្ត្រីប៉ូលិស​ក្រុងម៉ិច​ស៊ីកូលោកស្រី Lara បាន​ថ្លែងថា ម្ចាស់​លំនៅដ្ឋាន​នោះ ធ្លាប់​ជាប់ពន្ធនាគារ​ដោយសារតែ​បទ​ចាប់​ជម្រត់​នៅក្នុង​រដ្ឋ​ម៉ិច​ស៊ីកូ​។​

​អាជ្ញាធរ​បានទទួល​ការហៅ​ចូលក្នុង​ទូរស័ព្ទ​លេខ​៩១១ ក្រោយពេល​រំលងអធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ប្រកាសអាសន្ន​ប្រាប់​ប៉ូលិស​អំពី​ករណី​មនុស្សឃាត​។​

​ក្រុមមន្ត្រី​បាន​រកឃើញ​សព ​១១​នាក់ ក្នុងនោះ​មាន​ស្រី ​៧​នាក់ និង​ប្រុស ​៤​នាក់ ដោយមាន​ក្មេង​២​នាក់ ក្នុងនោះដែរ​។​
​ ​
មិនមាន​ជនរងគ្រោះ​ណា​ដែល​រង​ការបាញ់​ដោយ​កាំភ្លើង​នោះទេ​។ គឺ​ស្លាប់​ដោយសារ​ការចាក់​-​កាប់​នឹង​កាំបិត​ទាំងអស់គ្នា​៕
AP

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684