ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ថៃ​​៤​នាក់ ​​ចុះមក​ធ្វើការ​ផ្សព្វផ្សាយ​សាសនា​ គ្មានការ​អនុញ្ញាត​​ ត្រូវ​សមត្ថកិច្ច​ហាមឃាត់​

ឧ​ត្ត​រ​មានជ័យ​ ៖ នៅវេលា​ម៉ោង​១៥ ​និង​០០​នាទី ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​គ្រប់គ្រង​ជនបរទេស នៃ​អធិការដ្ឋាន​ក្រុង​សំរោង បាន​ចុះត្រួតពិនិត្យ​ជនជាតិ​ថៃចំនួន​០៤​នាក់​ ស្រី០៣​នាក់​ ដែល​ប្រើប្រាស់​រថយន្ត​ថៃ០១​គ្រឿង ពាក់​ស្លាក​លេខ នខ ៤៦៤៩​ ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។

អ្នក​ទាំង៤​នាក់​បានមក​ទឹកដី​កម្ពុជា​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​សាសនា​ព្រះ​យី​ស៊ូ​គ្រិស្ដដល់​ប្រជាជន​ខ្មែរ និង​ក្មេងៗ​មាន​ចំនួន០៤គោលដៅ រួមមាន នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់, ភូមិ​ពោធិ​វង្ស សង្កាត់បន្សាយ​រាក់ និង​ភូមិ​អន្លង់វែង ភូមិ​ត្រពាំងវែង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដោយ​ពុំមាន​ឯកសារ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ចឡើយ។

​បន្ទាប់មក​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​សំរោង បានធ្វើ​ការអប់រំ​ឲ្យ​ពួកគាត់​ឲ្យ​បញ្ឈប់​សកម្មភាព​បែបនេះ​នៅ​ថ្ងៃក្រោយ​ទៀត និង​បាន​ណែនាំ​ពួកគាត់​ឲ្យ​ទៅសុំ​ការ​អនុញ្ញាតច្បាប់ពី​រដ្ឋបាល​ក្រុង​សំរោង ជាមុនសិន ​មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​អ្វីមួយ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114