ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់​ស្លាប់ ​ពេល​ម៉ា​ស៊ី​ន​យន្តហោះ​បញ្ចេញ​សន្ទុះ​យ៉ាងខ្លាំង​ពេល​ចុះចត​

​ ​ស្ត្រី​សញ្ជាតិ​នូ​វែ​ល​ហ្សេ​ឡង់​ដ៍​ម្នាក់ បាន​ស្លាប់ទៅ​លើទឹក​ដីកា​រ៉ាស៊ី​ប (​ខា​វី​បៀ​ន​) Sint Maarten បន្ទាន់​ពី​​​ម៉ាស៊ីន​យន្តហោះ​ដ៏​មាន​ថាមពល​ខ្លាំងក្លា​បាន​បណ្តាល​ឲ្យ​ស្ត្រី​នោះ​​ដួលផ្ងារក្រោយ។

​ឧប្បត្តិហេតុ​នេះ បាន​កើតមានឡើង​នៅឯ​ព្រលានយន្តហោះ “Princess Juliana International Airport” ដ៏​ល្បីល្បាញ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុ​ន្មា​ន​ពី​ឆ្នេរ​ងូតទឹក​សមុទ្រ​។ សូម្បីតែ​អ្នក​ស្ថិត​នៅឯ​ឆ្នេរសមុទ្រ​នោះ អាច​ដើរ​តែ​ប៉ុ​ន្មា​ន​ជំហាន​ប៉ុ​ណ្ណោះ ក៏​អាច​ទៅដល់​របង​ព្រលានយន្តហោះ នោះ​ហើយ ​គឺ​នៅត្រង់​កន្លែង​យន្តហោះ​បន្ទាបខ្លួន​ចុះ​។​

​ប៉ូលិ​សបាន​និយាយថា ស្ត្រី​អាយុ ​៥៧​ឆ្នាំ កំពុងកាន់​តោង​របង​នៃ​ព្រលានយន្តហោះ​មុនពេល​ម៉ាស៊ី​ន​យន្តហោះ​បញ្ចេញ​សំឡេង​យ៉ាង​ខ្លាំងក្លា ព្រមទាំង​ច្រាន​គាត់​ឲ្យ​ដួល​ផ្ងារ​ទៅក្រោយ​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់​។ ស្ត្រី​នោះ​ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ប៉ុ​ន្តែ​គាត់​បាន​ស្លាប់​នៅពេល​បន្ថែម​ក្រោយមក​។​

​ជាទូទៅ​នោះ គឺមាន​ដាក់​សញ្ញា​ព្រមាន​ជាមុន​នៅក្នុង​តំបន់​សម្រាប់​ប្រាប់​ដល់​អ្នក​ស្ថិត​ទៅលើ​ឆ្នេរ​ងូតទឹក​កម្សាន្ត ដោយ​សូមកុំ​ឲ្យ​ឈរ​កៀក​នឹង​របងលួស​ខ្លាំងពេក​ដោយ​ខ្លាចក្រែង​គ្រោះថ្នាក់​ដោយ​ប៉ះពាល់​នឹង​សំឡេង​របស់​ម៉ាស៊ី​ន​យន្តហោះ​។​

​បើ​ទៅជា​មាន​គ្រោះថ្នាក់​ក្តី​ក៏​វីដេអូ​ឃ្លី​ប​មួយចំនួន​នៅតែ​ចាប់បាន​រូបភាព ហើយ​ផ្សាយ​តាម​អន​ឡាញ​បង្ហាញ​ពី​អ្នកទេសចរ​ប្រភេទ​ជាប់​នឹង​របងលួស ដើម្បី​ការពារ​ខ្លួន​ខ្លាច​ប៉ើ​ង​ផ្ងារ​ទៅក្រោយ ហើយ​មាន​ករណីខ្លះ​នោះ គឺ​មនុស្ស​ត្រូវ​ប៉ើ​ង​ខ្ទាត​មក​ខ្ទប់​នឹង​ដី​៕
BBC



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684