ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Roger Federer ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​Wimbledo ​ក្រោយ​ឈ្នះ កីឡាករ Tomas Berdych

​ការ​តាម​ប្រ​មាញ់​ជើងឯក​ជាប់​កំណត់ត្រា Wimbledon លើក​ទី​៨​របស់​កីឡាករ Roger Federer បាន​បន្តដំណើរ​ទៅមុខ ស្របពេល​ដែល​លោក​បាន​យកឈ្នះ​កីឡាករ​ឆេ​ក Tomas Berdych​ ក្នុង​លទ្ធផល​ពិន្ទុ​7-6(4) 7-6(4) 6-4 ដើម្បី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​១១ កាលពី​ថ្ងៃ​សុក្រ​។​
​ ​
កីឡាករ​សញ្ជាតិ​ស្វី​សវ័យ​ ៣៧​ឆ្នាំ​ម្នាក់នេះ ទទួលបាន​មេរៀន​ដ៏​លំបាក​បំផុត​ពី​កីឡាករ​ចំណាត់ថ្នាក់​លេខ​១១ Berdych ដែល​ធ្លាប់បាន​យកឈ្នះ​គាត់​ផងដែរ នៅ​វគ្គ​ ១​ភាគ​៤ ​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ​ពេលនេះ គឺជា​ការប្រកួត​របស់​គាត់​វិញ​ម្តង នៅពេល​វេលា​ដ៏​ត្រឹមត្រូវ ដើម្បី​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​បំផុត ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ចាប់តាំងពី​កីឡាករ Ken Rosewall កាលពី​ឆ្នាំ​១៩៧៤​។​

គួរ​ឲ្យ​ដឹងថា កីឡាករ Rosewall វ័យ​ ៣៩​ឆ្នាំ បាន​បន្ត​ចាញ់​កីឡាករ Jimmy Connors ប៉ុន្តែ​កីឡាករ Federer នឹង​ក្លាយជា​កីឡាករ​ឈានមុខ​គេ ក្នុងការ​ប្រកាស​ជើងឯក​មួយ​នេះ ដែល​គាត់​ធ្លាប់​បានឈ្នះ​កាលពី​ឆ្នាំ​២០១២ ពេល​ជួប​ជាមួយ​កីឡាករ​ពូកែ​បម្រើ​សញ្ជាតិ​ក្រូ​អាត Marin Cilic នៅ​ថ្ងៃអាទិត្យ​នេះ​។​

បច្ចុប្បន្ន កីឡាករ Federer បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ grand slam ២៩​លើក ហើយ​ជា​លើក​ទី​៣ ​ក្នុង​អាជីព​របស់គាត់ ​ដែល​បាន​ឈាន​ជើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon ដោយ​មិន​ចាញ់​មួយ​សិត​ណា​ឡើយ ពោល​គឺជា​សមិទ្ធិផល​តែមួយ​ដែល​លោក​ធ្លាប់​បានធ្វើ កាលពី​ឆ្នាំ​២០០៦ និង​២០០៨​។​

កីឡាករ Federer ដែល​ទទួល​បានការ​សាទរ​ជាមួយនឹង​ការ​ឈរ​ជា​រៀង​ពងក្រពើ​នោះ បាន​និយាយថា លោក​ពិត​ជាមាន​អារម្មណ៍​ខ្លួន​ឯក​ពោ​ពេញ​ដោយ​កិត្យានុភាព​ខ្លាំងណាស់ ពេលដែល​ឈាន​ជើង​មកដល់​ដំណាក់កាល​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684