ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Floyd Mayweather និង Conor McGregor ឌឺដង​ដាក់គ្នា ក្នុង​យុទ្ធនា​ការឃោសនា

​កីឡាករ Floyd Mayweather និង Conor McGregor បាន​បន្ត​យុទ្ធនា​ការឃោសនា​ ការប្រកួត​រយៈពេល​៤​ថ្ងៃ​របស់​ពួកគេ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស់ នា​ខែសីហា​ខាងមុខនេះ​ នៅ​ពហុ​កីឡដ្ឋាន Wembley Arena ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ដែលជា​កន្លែង​ដែលមាន​ក្រុម​អ្នកគាំទ្រ ​រាប់ពាន់នាក់​បាន​ចូលរួម​។​

កីឡាករ​អាមេរិក​ ដែល​មិន​ធ្លាប់​ស្គាល់​ថា​ពាក្យ​ចាញ់ Mayweather និង​កីឡាករ​វាយ​ដាក់​ទ្រុង UFC និង​ជា​ជើងឯក​ទម្ងន់​ស្រាល McGregor ​មកពី​ប្រទេស​អៀរ​ឡង់ បាន​ប្រើ​វេហា​ស័ព្ទ​ឌឺដង​ដាក់គ្នា​ មិន​ថា​លើក​នេះ ឬ​លើក​មុន​នោះទេ ពិសេស​អំឡុង​ការ​ផ្គូ​ផ្គង​របស់​ពួកគេ​នៅ​ទីក្រុង Los Angeles, Toronto និង​ទីក្រុង New York​។​

ការ​ប្រារព្ធ​ខួប​លើក​ទី​២៩ និង​ស្លៀកពាក់​ដូច​អ្នកធ្វើការ​រាជការ​នោះ កីឡាករ McGregor បាន​ប្រើ​ពាក្យ​បញ្ឈឺ​ទៀតហើយៗ​ គាត់​មិនបង្អង់​យូរ​ឡើយ​ ក្នុង​ការនិយាយ​ប្រមាថ​ដល់​កីឡាករ Mayweather ហើយ​និង​ក្រុម​របស់លោក ពេលដែល​អ្នក​ទាំងពីរបាន​​ជួបគ្នា​តទល់​គ្នានោះ​។​

កីឡាករ McGregor បាន​និយាយប្រាប់​ហ្វូងមនុស្ស និង​ក្រុម​អ្នកគាំទ្រ​របស់​លោក​ថា ​៖ “​សូម​ចាំ​ឲ្យ​ច្បាស់ ពាក្យដោះសារ​លែងមានទៀតហើយ​។ ក្នុង​រយៈពេល​៦​អាទិត្យ​នេះ យើងនឹង​ធ្វើ​​ឲ្យ​អ្នកឯង​ដេកលក់ ហើយ​ពេល​យើង​នឹង​ដាស់​អ្នកឯង​ឲ្យ​ក្រោក រួច​ទាត់​ក្បាល​អ្នកឯង​ដូច​បាល់​អ៊ីចឹង​ដែរ​” ។​

​ដោយឡែក កីឡាករ Mayweather បាន​តបទ​វិញ​ថា ​៖ “​យើង​ជា​គ្រូ​។ នៅ​ថ្ងៃទី​២៦ ខែសីហា យើង​នឹង​ផ្តល់​មេរៀន​មួយ ​ដល់​អ្នកឯង​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684