ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Kyle Walker ផ្ទេរ​ទៅកាន់​ក្លិប Man City ដើម្បី​ក្លាយ​ខ្សែការពារ​តម្លៃ​ខ្លួន​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ ​ ​

កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស Kyle Walker បាន​ចុះហត្ថលេខា​ចូល​លេង​ឲ្យ​ក្លិប Man City​ ពី​ក្លិប Tottenham Hotspur កាលពី​ថ្ងៃ​សុក្រ​ នៅលើ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​មើលឃើញ​គាត់​ក្លាយជា​ខ្សែការពារ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​

យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត The Times និង​សារព័ត៌មាន​ដទៃតទៀត បាន​ឲ្យ​ដឹងថា ខ្សែការពារ​កណ្តា​លវ័យ​ ២៧​ឆ្នាំ​ម្នាក់នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ ក្នុងតម្លៃ​មួយ​អាច​កើន​ឡើងដល់​ ៥៤​លាន​ផោន​។​

កីឡាករ Walker លេង​បាន​ ២៧​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​នឹង​ចាកចេញ​ទៅជា​មួយក្រុម Man City​ សម្រាប់​ការប្រកួត​ទេសចរណ៍​មុន​រដូវ​កាល​របស់​ពួកគេ នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ចន្ទ​ខាងមុខនេះ នឹង​រកបាន​លុយ ​១៥​ម៉ឺន​ផោន​ក្នុង​ ១​សប្តាហ៍​។​

កីឡាករ Walker បាន​និយាយប្រាប់​វែបសាយ​របស់​ក្លិប​ថា លោក​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​ចំពោះ​ការផ្ទេរ​ទៅលេង​ជាមួយ​ក្លិប Man City​ ហើយ​លោក​ពិតជា​អន្ទះសា​ខ្លាំងណាស់​ចំពោះ​ការចាប់ផ្តើម​លេង​ជាមួយ​ពួកគេ​។

លោក​បន្តថា លោក Pep Guardiola គឺជា​ស្ថិតនៅ​ក្នុងចំណោម​អ្នកចាត់ការ​ដែល​គួរ​ឲ្យ​គោរព​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​លោក​យល់ឃើញថា គាត់​នឹង​អាចជួយ​លោក​ឲ្យ​ឡើងដល់​កម្រិត​ថ្មី​នៃ​ការប្រកួត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684