ម្ចាស់មេដាយមាសអូឡាំពិក កីឡាកររត់ប្រណាំង Gil Roberts ត្រូវបានគេបង្ហាញពីភាពស្អាតស្អំ របស់គាត់វិញហើយ សម្រាប់ការខកខានការធ្វើតេស្តរកថ្នាំញៀន ក្រោយគេរកឃើញថា លោកបានលេបសារធាតុហាមឃាត់ ដោយសារថើបមិត្តស្រីរបស់គាត់។
កីឡាករអាមេរិក Gil Roberts វ័យ ២៨ឆ្នាំ ដែលបានឈ្នះមេដាយមាស នៅលើវិញ្ញាសារត់បណ្តាក់4×400ម៉ែត្រ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនោះ បានធ្វើតេស្តមានសារធាតុហាមឃាត់ កាលពីថ្ងៃទី២៤ ខែមីនា។
ក្រោយមក លោកបាននិយាយប្រាប់ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិក (Usada) ថា លោកបានឆ្លងសារធាតុញៀនមួយនេះ ពីមិត្តស្រីរបស់លោក ហើយអាជ្ញាកណ្តាល ដែលរកឃើញសារធាតុញៀននេះ បានចេញនូវសេចក្ដីសម្រេចថា អត្តពលិករូបនេះ គ្មានទោសកំហុសអ្វីឡើយ។
ថ្វីត្បិតតែគាត់ត្រូវបានផ្តល់ភាពស្អាតស្អំ អំឡុងសវនាការកាលពីថ្ងៃទី២០ ខែមិថុនា យ៉ាងណាក្តី ក៏សេចក្តីពិស្ដារពីអាជ្ញាកណ្តាល ទើបតែចេញផ្សាយដោយ Usada ។
កីឡាករ Roberts ដែលត្រូវបានគេព្យួរឈ្មោះបណ្តោះអាសន្ននោះ បានចូលរួមការប្រកួតរត់ចម្ងាយ ៤០០ម៉ែត្រនៅសហរដ្ឋអាមេរិកកាលពីខែមុន ជាកន្លែងដែលគាត់រកបានកៅអីលេង នៅការប្រកួត World Championships នាខែសីហា ក្នុងទីក្រុងឡុងដ៍ ដោយជាប់លេខ២ ប្រើពេល ៤៤.២២វិនាទី ពីក្រោយកីឡាករ Fred Kerley។
រយៈពេលប៉ុន្មានសប្តាហ៍ មុនពេលការធ្វើតេស្តរកថ្នាំញៀន មិត្តស្រី Alex Salazar របស់កីឡាករ Roberts បានលេបថ្នាំឆ្លងមេរោគប្រហោងក្នុង ដែលមានសារធាតុហាមឃាត់ Probenecid នោះ៕
ទំព័រដើម ព័ត៌មានកីឡា កីឡាអន្តរជាតិ កីឡាកររត់ប្រណាំងអាមេរិក Gil Roberts លេបចូលសារធាតុហាមឃាត់ ដោយសារ “ថើបមាត់មិត្តស្រី”

កីឡាកររត់ប្រណាំងអាមេរិក Gil Roberts លេបចូលសារធាតុហាមឃាត់ ដោយសារ “ថើបមាត់មិត្តស្រី”
15/7/2017 3:06 pmកីឡាអន្តរជាតិ, ព័ត៌មានកីឡា
TAGកីឡា
ពត៌មានមុនអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចុះហាមឃាត់ សំណង់ខុសច្បាប់មួយកន្លែង
ពត៌មានបន្ទាប់ភ្លើងឆាបឆេះ អគារខ្ពស់កប់ពពក នៅរដ្ឋ Honolulu បណ្តាលឲ្យមានមនុស្ស ៣នាក់ ស្លាប់
Mr. Virak
ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684
អត្ថបទដែលទាក់ទង
IOC ប្រើកណ្តាប់ដៃដែក មកលើអត្តពលិករុស្ស៊ី១១នាក់បន្ថែមទៀតនៅព្រឹត្តការណ៍ Sochi Olympic
សារ៉ាត់23/12/2017 10:16 pm