Connect with us

ជីវិតកម្សាន្ដ

ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់

បានផុស

នៅ

របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី ២០ ខែ​មីនា បាន​បង្ហាញ​ថា តារាប្រុស Chun Wong បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ផ្ទះ​ជួល​របស់​លោក​ក្នុង​ទីក្រុង​ហុងកុង។ ភ្លាមៗនោះ ម្ចាស់ផ្ទះបានមកដល់កន្លែងកើតហេតុ និងបានទូរស័ព្ទហៅឲ្យជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

ដោយសារ​នីតិវិធី​វេជ្ជសាស្ត្រ​ណាមួយ​ចាំបាច់​ត្រូវ​មានការ​យល់ព្រម​ពី​សមាជិក​គ្រួសារ មន្ទីរពេទ្យ​បាន​ព្យាយាម​ទាក់ទង​សាច់ញាតិ​របស់លោក Chun Wong រួមទាំង​កូនៗ​ទាំង​បួន​នាក់​របស់គាត់​ដែរ ប៉ុន្តែ​មិនទាន់​ទទួលបាន​ការឆ្លើយតប​នៅឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានសេចក្តីរាយការណ៍ថា ទំនាក់ទំនងរបស់ Chun Wong ជាមួយកូនបួននាក់របស់គាត់ជាមួយប្តីប្រពន្ធមុន Mo Peiwen កាន់តែតានតឹង បន្ទាប់ពីគាត់បានធ្វេសប្រហែសខ្លួន នៅពេលចាប់ផ្តើមទំនាក់ទំនងជាមួយ Mary ដែលជាស្រីកំណាន់អាយុ ២០ ឆ្នាំ។ ថ្វីបើ​គាត់​ព្យាយាម​ផ្សះផ្សា​គ្នា​ ក្រោយ​មក​ក៏​កូន​គាត់​មិន​ព្រម​ដែរ។

Mo ត្រូវបានគេរាយការណ៍ថា បានព្យាយាមចាប់ផ្តើមដំណើរការលែងលះពី Chun Wong ចំនួនប្រាំមួយដង តែតារាប្រុសហុងកុងនេះមិនយល់ព្រម។ ជាលទ្ធផល Chun និង Mo បានរស់នៅដាច់ពីគ្នាមកជាយូរណាស់ហើយ។ កាលពីមុនរស់នៅក្នុងទីក្រុង Shenzhen ប្រទេសចិនជាមួយ Mary លោក Chun Wong បានផ្លាស់ទៅហុងកុងវិញនៅពេលចូលនិវត្តន៍។ ទន្ទឹមនឹងនេះ Mary បានជ្រើសរើសស្នាក់នៅប្រទេសចិនជាមួយកូនស្រីរបស់គាត់ ដោយទុកលោក Chun តែម្នាក់ឯងនៅហុងកុង។ បច្ចុប្បន្ន​គាត់​រស់​នៅ​តែ​ម្នាក់​ឯង មាន​ទម្ងន់​លើស​១០០​គីឡូក្រាម និង​ត្រូវ​ជាប់​រទេះ​រុញដោយគ្មានអ្នកជួយ៕

តារាហុងកុង Chun Wong និងកូនស្រី

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម