ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump អំពាវនាវ​ប្រឆាំងនឹង​ការសម្រេច​ដែល​នាំ​ឲ្យ​បម្រាម​ធ្វើដំណើរ​ចុះខ្សោយ​ ​

ក្រសួងយុត្តិធម៌​អាមេរិក​បានស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​រារាំង​សេចក្តីសម្រេច​របស់​ចៅក្រម​សហព័ន្ធ​ដែល​លើកលែង​ជីដូន​ជីតា​របស់​មនុស្ស​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ពី​បម្រាម​ធ្វើដំណើរ​របស់លោក​ប្រធានាធិបតី Donald Trump ។​

នៅក្នុង​ឯកសារ​មួយ​កាលពី​ថ្ងៃ​សុក្រ រដ្ឋបាល​របស់លោក Trump បាន​ស្នើសុំ​ចៅក្រម​តុលាការ​កំពូល​ចំនួន​ប្រាំ​បួនរូប​ឲ្យ​លុបចោល​ការសម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ចៅក្រម​សហព័ន្ធ​នៅ​រដ្ឋ​ហា​វ៉ៃ​ដែល​បានដាក់​កម្រិត​លើ​វិធានការ​នេះ​ដែល​រារាំង​ជនភៀសខ្លួន​ និង​អ្នកធ្វើដំណើរ​ផ្សេងទៀត​មកពី​ប្រទេស​មូស្លីម​លើសពី​៦​។​

បញ្ជា​ប្រតិបត្តិ​ថ្ងៃទី​៦​ ខែមីនា ​របស់លោក Trump បាន​បញ្ជា​ឲ្យ​រារាំង​មនុស្ស​មកពី​ប្រទេស​អ៊ីរ៉ង់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ ស៊ី​រី​និង​យេ​មែន​រយៈពេល​ ៩០​ថ្ងៃ​ និង​ជនភៀសខ្លួន​រយៈពេល​ ១២០​ថ្ងៃ​។ រដ្ឋបាល​បានលើកឡើង​ថា វា​ជាការ​ចាំបាច់​ដើម្បី​រក្សា​ភាពជ្រុលនិយម​ហិ​ង្សា​ចេញពី​ប្រទេស​។​

បន្ទាប់ពី​មាន​ឧបសគ្គ​ជាច្រើន​នៅក្នុង​តុលាការ រដ្ឋបាល​នេះ​បានទទួល​ជ័យជម្នះ​មួយផ្នែក​នៅ​ខែមិថុនា ​នៅពេលដែល​តុលាការ​កំពូល​បានសម្រេច​ថា ខ្លួន​អាច​បន្ត​ការហាមឃាត់​នេះ​បាន​បើទោះបីជា​មនុស្ស​ដែលមាន​ទំនាក់ទំនង​ត្រឹមត្រូវ​ជាមួយ​បុគ្គល​ ឬ​អង្គភាព​នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​លើកលែង​ក៏ដោយ​។​

សេចក្តីសម្រេច​ដែល​កំណត់​រយៈពេល​ជាច្រើន​ខែ​នៃ​ជម្លោះ​ផ្លូវច្បាប់​នេះ​បានធ្វើ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​អំ​ពី​សំណួរ​ដែលថា​តើន​រណា​ដែលមាន​ការអះអាង​អាច​ជឿទុកចិត្ត​បាន​។​

រដ្ឋបាល​លោក Trump បានផ្តល់​បញ្ជីរាយនាម​នៃ​ប្រភេទ​នានា​ដូចជា​ឪពុកម្តាយ ប្តី​ប្រពន្ធ កូន កូនប្រសារ​ប្រុស កូនប្រសារ​ស្រី បងប្អូន​បង្កើត និង​បងប្អូន​ម្តាយ​ទីទៃ​។​

ប៉ុន្តែ​ចៅក្រម​សហព័ន្ធ Derrick Watson នៅ​រដ្ឋ​ហា​វ៉ៃ​បានសម្រេច​ថា លក្ខណៈវិនិច្ឆ័យ​របស់​រដ្ឋបាល​នេះ​គឺ​មិន​ត្រឹមត្រូវ​ហើយ​បាន​ដក​ជីដូន​ជីតា​ និង​ចៅៗ​ចេញពី​បញ្ជី​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684