ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ស្រី​២រូប ​ក្នុងចំណោម​៤​រូប​ ចេញមុខ​បំភ្លឺ​ ក្រោយ​ផ្ទុះ​ការរិះគន់​ ពី​​ក្រុម​ផលិតករ​លើ​ “អត្ត​ច​រិត”

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ បាន​សរសេរ​ចុះផ្សាយ​ ធ្វើការ​រិះគន់​តារាចម្រៀង​ និង​សម្តែង​ល្បីៗ​ឈ្មោះ​របស់​ខ្មែរ​ចំនួន ​៤​រូប​ ក្រោយពេល​មាន​ប្រភព​បង្ហើប ​ចេញពី​មាត់​របស់​ផលិតករ​មួយ​ចំនួន ​លើក​អត្ត​ច​រិត​មិន​គោរព​ពេលវេលា​ រហូត​មានការ​ត្អូញត្អែរ​ថា​ តារា​ទាំង​៤​រូបនេះ​ ​ពិតជា​ពិបាក​ក្នុង​សហ​ការ ​ធ្វើការងារ​ជាមួយគ្នា​ណាស់។

 

បើ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ដែល​ត្រូវបាន​ចុះផ្សាយ ​ជា​សាធារណៈ​ទម្លាយ​ពី​ការរិះគន់​ តារា​ស្រី​ទាំង​៤​រូបនោះ​គឺ​រួម​មាន ​តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​ពីរ​រូប​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា និង កញ្ញា សួស វី​ហ្សា ចំណែក​ឯ​តារា​សម្តែង​ស្រី​ពីរ​រូប​ទៀត​ រួមមាន​កញ្ញា ស៊ិន យូ​ប៊ី​ន និង​កញ្ញា ម៉ៃ​យ៉ា ខណៈ​តារា​ស្រី​ទាំង​៤​រូប​នេះ ​ហាក់​មាន​ច​រិត​ពិបាក​ក្នុង​ការ​ធ្វើការងារ​ជួយ​ ក្រុម​ផលិតករ​ទាំងនោះ​ខ្លាំង​ណាស់។

ជាមួយគ្នា​នៃ​ការ​ទម្លាយ​ពី​ការរិះគន់​ ពី​សំណាក់​ក្រុម​ផលិតករ​ក្នុងស្រុក​ មួយ​ចំនួន​ហើយ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ​ដូចដែល​បាន​លើកឡើង​ខាងលើនេះ​ ដោយ​មិន​បង្អង់​យូរ ​ភ្លាមៗ​នេះ ​គេ​សង្កេតឃើញ​តារា​ស្រី​ចំនួន​២​រូប​ បាន​ចេញ​មុកមក​ស្រាយ​មុខ​គេ​គឺ​កញ្ញា សួស វី​ហ្សា និង​តារា​សម្តែង​ទម្រង់ ​មាន​មន្ត​ស្នេហ៍​កញ្ញា ស៊ិន យូ​ប៊ី​ន។ ដោយឡែក​តារា​ស្រី​ពីរ​រូប​ទៀត ​នៅ​ពុំទាន់​មានប្រតិកម្ម​ណាមួយ​ ចំពោះ​ករណី​ខាងលើនេះ​នៅឡើយ​ទេ។

ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ ​តារា​ស្រី​កញ្ញា សួស វី​ហ្សា បាន​បកស្រាយ​ទាំង​មានការ​ហួសចិត្ត​ថា៖ “តាំងពី​ចូល​ច្រៀង​រហូតដល់​ពេលនេះ​ ទើបតែ​ជួប​ព័ត៌មាន​មួយ​នេះ​ទេ​ ដៀល​បាន​ខ្លាំង ​របស់​គេ​។ ហី​អាង​អី ​សុំ​ការ​បំភ្លឺ​មិនបាន​រហូត”។ រីឯ​តារា​សម្តែង​ស្រី​កញ្ញា ស៊ិន យូ​ប៊ី​ន ឯណោះ​វិញ​ ក៏​មិន​ខុសគ្នា​នឹង​កញ្ញា សួស វី​ហ្សា ប៉ុន្មាន​ដែរ ​គឺ​បាន​ចេញមុខ​បញ្ជាក់ថា៖ “រឿង​អ្វី​ក៏​ដោយ​មាន​ហេតុ​មាន​ផល”។

តារា​សម្តែង​កញ្ញា ស៊ិន យូ​ប៊ី​ន បាន​និយាយ​ថា៖ “នាង​ខ្ញុំ​សុំ​មិន​ធ្វើការ​បកស្រាយ​ច្រើន​ ទាក់ទង​ជុំវិញ​ព័ត៌មាន​ដែល​ចុះផ្សាយ​ពី​នាង​ខ្ញុំ ​ថា​នាង​ខ្ញុំ​ជាម​នុស្ស​ដែល​ពិបាក​ ធ្វើការ​ជាមួយ ​រាល់​ការងារ​រអ៊ូ​ច្រើន ​ដាក់​លក្ខខណ្ឌ​ច្រើន​ ប៉ុន្តែ​នាង​ខ្ញុំ​សូម​ជម្រាបថា ​រឿង​វា​មាន​ហេតុ ​មាន​ផល​ ធម្មតា​តារា​គ្រប់រូប​ តែងតែ​យកចិត្ត​ម្ចាស់​ផលិតផល​ និង ​ផលិតករ​​ ដើម្បី​ទទួលបាន​ការងារ​បន្ត ​ចិញ្ចឹម​ឆ្នាំងបាយ។ ដូច្នេះ​ហើយ​វា​គ្មាន​ហេតុផល​អ្វី​ដែល​នាង​ខ្ញុំ​ត្រូវ​ធ្វើ​ទង្វើ​បែបនេះ​ដើម្បី​បំបែក​ឆ្នាំងបាយ ខ្លួន​នោះទេ”។

តារា​សម្តែង​ស្រី​សាច់​សខ្ចី​ ដូច​ពងមាន់​បក​កញ្ញា ស៊ិន យូ​ប៊ី​ន បាន​បន្ថែម​ទៀត​ថា៖ “​សូម​បញ្ជាក់​ផង​ដែរ​ថា ​រាល់​ការងារ​ ដែល​នាង​ខ្ញុំ​ទទួល​ទាំងអស់​ គឺ​សុទ្ធ​តែ​មាន​កុងត្រា​ច្បាស់លាស់ ​ដូច​អ្វី​ដែល​នាង​ខ្ញុំ​ធ្វើ ​គឺ​នាង​ខ្ញុំ​គោរព​តាម​លក្ខខណ្ឌ​​ ដែល​បានចែង​ក្នុង​កុងត្រា​អ៊ីចឹង ​ហើយ​នាង​ខ្ញុំ​មាន​សិទ្ធិ ក្នុង​ការ​បដិសេធ​នូវ​រាល់​ចំណុច​ណា​ ដែល​មិន​មាន​ចែង​ក្នុង​កុងត្រា ​ហើយ​ការដែល​នាង​ខ្ញុំ​ដាក់​លក្ខខណ្ឌ​ច្រើន ​ក្នុង​ការងារ​មួយៗ​ដែល​នាង​ខ្ញុំ​ទទួល​ គឺ​មិនមែន​ដើម្បី​តែ​ខ្លួន​ខ្ញុំ​ទេ​។ ប៉ុន្តែ​នាង​ខ្ញុំ​គ្រាន់តែ​ចង់​ ពង្រឹង​សិល្បៈ​ខ្មែរ​យើង​ឲ្យ​មានតម្លៃ​តែប៉ុណ្ណោះ ​នាង​ខ្ញុំ​មិន​ហ៊ាន​ថា​ ខ្លួនឯង​ត្រូវ​ទេ ​រឿង​ទាំងអស់​ទុក​ឲ្យ​ទស្សនិកជន ​ជា​អ្នក​វិនិច្ឆ័យ​តាម​ការគួរ​…​អគុណ​!”៕

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684