ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ សុវណ្ណ និង ពុទ្ធ សំបូរ ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ TV5 Boxing Knock Out Series 63,500kg. ​ ​

ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Boxing Knock Out Series ទម្ងន់​៦៣,៥០០​គីឡូក្រាម លើស​ង្វៀន TIFFY ARENA កាលពី​យប់​ថ្ងៃ​សៅ​រិ៍ ទី​១៥ ខែ​កក្កដា​ ឆ្នាំ២០១៧ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ពួកគេ​ទាំងពីរ នឹងត្រូវ​ឡើងទៅ​ជួបគ្នា​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​បាន​វាយ​ឈ្នះ​លើ​គូប្រកួត​នោះ។​

​សុខ សុវណ្ណ គេ​បាន​វាយ​ឈ្នះ​ផៃ គឹម​ហឿ​ត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​បី​ទឹក ក្នុង​មួយ​ទឹក​មាន​ ៣​នាទី​នោះ។ សុវណ្ណ គេ​ឈ្នះ​គឹម​ហឿ​ត​ដោយ​ប្រផុតប្រផើយ​ប៉ុណ្ណោះ ដោយ​ក្នុង​ចៅក្រម​ទាំង​ ៥​រូប មាន​៤​រូប​ផ្តល់​ពិន្ទុ​ឲ្យគេ​ឈ្នះ។

ផៃ គឹម​ហឿ​ត គេ​ចាញ់​កម្លាំង​វាយ​សម្រុក​របស់​សុខ សុវណ្ណ ដែល​វាយ​បុក​មកលើ​គេ​តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣ ទាំង​ការ​ដាល់ និង​ទាត់​ទៅលើ​គឹម​ហឿ​ត​នោះ។ ទោះបីជា​យ៉ាងនេះ​ក្តី ក៏​ផៃ គឹម​ហឿ​ត គេ​ស៊ូ​បាន​រហូតដល់​ចប់​ទឹក​ដែរ ដោយ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។
​ ​
ចំណែក ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​កីឡា គេ​បាន​ប្រកួត​ឈ្នះ​សៅ វណ្ណា អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​បញ្ចប់​ដំណាក់កាល​ទី​៣ ៨​នាក់​ចុងក្រោយ​នេះដែរ​។​



ដូច្នេះ សុខ សុវណ្ណ​និង ពុទ្ធ សំបូរ គេ​ទាំងពីរ​នឹងត្រូវ​ប៉ះគ្នា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា ឡើងទៅ​ផ្តាច់ព្រ័ត្រ ដណ្តើមយក​តំណែង​ជើងឯក​ពានរង្វាន់ TV5 Boxing Knock Out Series ទម្ងន់​ ៦៣,៥០០​គីឡូក្រាម ដែល​អ្នកទទួលបាន​ឋានៈ​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​៤.០០០​ដុល្លារ លេខ​២ បាន​២.០០០​ដុល្លារ លេខ​៣ បាន​៧៥០​ដុល្លារ និង​លេខ​៤ បាន​៤០០​ដុល្លារ ។​

ចំពោះ​ការប្រកួត​គូ​ក្រៅពី​គូ​ពានរង្វាន់​នេះ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​ប្រកួត​ឈ្នះ​ស្រិល ទ្រី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​ណេ​អុង ក្នុង​ទឹក​ទី​១។​ ចំណែក លីន ឃុន​ផែន អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក៏បាន​យកឈ្នះ​សួរ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684