Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ កម្ពុជា គ្រោងនឹងបញ្ជូននិស្សិតអាហារូបករណ៍ ទៅសិក្សានៅបរទេស ប្រមាណជាង ៣០០នាក់

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី ២៦ មីនា ថា សម្រាប់ឆ្នាំ ២០២៤ នេះ ក្រសួងអប់រំនឹងបញ្ជូននិស្សិតអាហារូបករណ៍ប្រមាណជាង ៣០០នាក់ ទៅបន្តការសិក្សានៅបរទេស។

លោកស្រី បានមានប្រសាសន៍បន្តថា អាហារូបករណ៍ជាង៣០០កន្លែងនេះផ្តល់ដោយរាជរដ្ឋាភិបាលដែលជាប្រទេសជាមិត្តនានារួមមានជប៉ុន ថៃ ឡាវ វៀតណាម គុយបា ហុងគ្រី រុស្សីដែលអាហារូបករណ៍ផ្តោតទៅលើបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងជំនាញបច្ចេកទេសវិជ្ជាជីវៈ ហើយអាហារូបករណ៍ទាំងនេះមិនរាប់បញ្ចូលផ្សេងៗទៀតដែលស្ថាប័នក៏ដូចជាប្រទេសមួយចំនួនផ្តល់ដោយជ្រើសរើសដោយខ្លួនឯង និងមិនបូកបញ្ចូលហិរញ្ញប្បទានដែលក្រសួងអប់រំ យុវជន និងកីឡា ផ្តល់តាមរយៈស្ថានទូតបារាំង នោះឡើយ។

លោកស្រី បានលើកឡើងថា ក្រសួងអប់រំ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍វិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្តល់ឱកាសអាហារូបករណ៍ដើម្បីចូលរួមចំណែកការងារកំណែទម្រង់ ក្រសួងអប់រំ យុវជន និងកីឡា ព្រោះឱកាសអាហារូបករណ៍ឆ្លើយតបទៅនឹងការអប់រំពលរដ្ឋសកល ដែលមានបំណងចូលរួមពង្រឹងសមត្ថភាពសិស្ស-និស្សិតគ្រប់កម្រិតឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានបន្តឱ្យដឹងទៀតថា ជាងនេះទៀតឱកាសអាហារូបករណ៍ទាំងអស់ដែលសិស្ស-និស្សិតកម្ពុជាទទួលបាន មានតួនាទីសំខាន់មួយក្នុងការចូលរូមលើកកម្ពស់គុណភាពមូលធនមនុស្សដែលចូលរូមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ននិងអនាគត។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្សព្វផ្សាយជាសាធារណ: និងលើកទឹកចិត្តសិស្ស-និស្សិតស្តីពី ឱកាសអាហារូបករណ៍ជាតិ តំបន់ និងអន្តរជាតិតាមយន្តការដែលមានស្រាប់របស់ក្រសួង សហការជាមួយក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សាពាក់ពន្ធ័ ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា និងប្រទេសជាមិត្ត។ ក្រៅពីនេះមានផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់នៅទូទាំងរាជធានី-ខេត្តទាំង២៥ តាមយន្តការផ្សេងៗដូចជា បណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងអប់រំ និងមន្ទីរ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងគ្រឹះស្ថានសិក្សា ជាដើម។

ចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២០ កម្ពុជាបានបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅតាមបណ្តាប្រទេសផ្សេងៗចំនួន ៣២ សរុបចំនួន ១៩ ៥៤៦ នាក់ ក្នុងនោះស្រីចំនួន ៤ ២២៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម