ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់​ស្លាប់​ និង​ ៤​នាក់​រងរបួស​ ខណៈ​អំពើហិង្សា​ ផ្ទុះឡើង​ក្នុងការ​បោះឆ្នោត​ នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

​ពលរដ្ឋ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ រាប់សែន​នាក់ ​បាន​តម្រង់​ជួរ​នៅ​ទូទាំងប្រទេស​ និង​សហគមន៍​បរទេស​ជុំវិញ​ពិភពលោក​ កាលពី​ថ្ងៃអាទិត្យ​ ដើម្បី​បោះឆ្នោត​បដិសេធ​ទៅនឹង​ផែនការ​របស់លោក​ប្រធានាធិបតី Nicolas Maduro ក្នុងការ​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ឡើងវិញ​ដែលជា​សំណើ​មួយ​បង្កើន​ភាព​តានតឹង​នៅក្នុង​ប្រទេស​ដែល​ទទួលរង​ការខ្វះខាត​ និង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​មួយ​នេះ​។​

ស្ត្រី​អាយុ ​៦១​ឆ្នាំ​ម្នាក់​ត្រូវបាន​សម្លាប់​ និង​មនុស្ស ​៤​នាក់​ទៀត​ បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​ដែ​ល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ជិះ​ម៉ូតូ​បាន​វាយប្រហារ​កន្លែង​បោះឆ្នោត​ក្នុង​ព្រះវិហារ​មួយ​នៅ​សង្កាត់ Catia ភាគ​ខាងលិច​នៃ​ទីក្រុង Caracas ។​

លោក Carlos Ocariz ចៅហ្វាយក្រុង Sucre ដែលជា​អ្នក​ខាង​គណបក្សប្រឆាំង​បាន​និយាយថា ក្រុម​ទាហាន​ប៉ា​រ៉ា​គាំទ្រ​រដ្ឋាភិបាល​បាន​វាយប្រហារ​លើ​អ្នកបោះឆ្នោត​នៅ​ខាងក្រៅ​វិហារ Our Lady of Carmen នៅ​ម៉ោង​ប្រហែល ​៣​រសៀល​។​

ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​បាន​និយាយថា នាង Xiomara Soledad Scott ដែលជា​គិលានុបដ្ឋាយិកា​ម្នាក់​ត្រូវបាន​សម្លាប់​ហើយ​មនុស្ស ​បីនាក់​ទៀត​ បាន​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Maduro មិនបាន​និយាយ​អំពី​ឧបទ្ទវ​ហេតុនេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ភ្លាមៗ​ឡើយ​បន្ទាប់ពី​ការបិទ​ការបោះឆ្នោត​ជា​ផ្លូវការ​នៅ​ម៉ោង​ ៤​រសៀល ​ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើហិង្សា​ ដែល​លោក​បាន​បន្ទោស​ទៅលើ​គណបក្សប្រឆាំង​។​

អ្នកគាំទ្រ​រដ្ឋាភិបាល​បាន​ទៅ​ស្ថានីយ៍បោះឆ្នោត​ ដើម្បី​ជាការ​ហាត់​សម​មួយ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​៣០ ​ខែកក្កដា ​ដើម្បី​ជ្រើសរើស​សមាជិកសភា​ដែល​នឹង​កែសម្រួល​ឡើងវិញ​នូវ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៩​របស់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​

គណបក្សប្រឆាំង​បាន​និយាយថា ការបោះឆ្នោត​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រមូលផ្តុំ​រដ្ឋធម្មនុញ្ញ​ជាមួយ​អ្នកគាំទ្រ​រដ្ឋាភិបាល​ហើយ​អនុញ្ញាត​ឲ្យ​លោក Maduro លុបបំបាត់​ការត្រួតពិនិត្យ​ដែល​នៅ​សេសសល់​លើ​អំណាច​របស់លោក​ ដោយ​បង្កើត​ប្រព័ន្ធ​យក​ស្ទីល​តាម​ប្រទេស​គុយបា​ ដែល​គ្របដណ្ដប់​ដោយ​គណបក្ស​សង្គមនិយម​របស់លោក​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684