ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃទី១៨ ខែកក្កដា​ ខាងមុខ ដើម្បី​ប្រជុំ​វិសាមញ្ញព្រឹទ្ធសភានីតិកាល​ទី​៣

​ភ្នំពេញ​ ៖ ព្រឹទ្ធសភា​បានកំណត់​យក​ថ្ងៃទី១៨ ខែកក្កដា​ខាងមុខនេះ វេលាម៉ោង៨ និង​០០​នាទី​ព្រឹក ដើម្បី​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភានីតិកាល​ទី​៣ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

បើតាម​លទ្ធផលនៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា​ នៅព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៧ របស់អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា​បានឱ្យដឹងថា កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភានីតិកាល​ទី​៣​នេះ មាន​របៀបវារៈចំនួន ៣ គឺ​១-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​ច្បាប់ ស្តីពីវិសោធនកម្ម​ច្បាប់​ ស្តីពីគណបក្សនយោបាយ​។ ២-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ ស្តីពីការអនុម័ត​យល់ព្រម​លើ​ការធានាទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អេ​នើ​ជី II ឯ​.​ក​។ និង​៣-​ពិនិត្យ និង​ឱ្យយោបល់​លើសេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ក្រុមហ៊ុន អា​ឡិច ខ​ប​ភើ​រេ​សិន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684