ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង៤០នាទី លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា មានករណីភ្លៀងធ្លាក់លាយជាមួយខ្យល់កន្រ្តាក់ បណ្តាលឱ្យមានករណីរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋ ឈ្មោះ ឡាក់ ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យរងការខូចខាតសសរកន្លោង និងសសរចំហៀង ហើយបណ្តាលឱ្យបែកស៊ីប្រូជាច្រើនសន្លឹកទៀតផង។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា ករណីរន្ទះបាញ់ខាងលើនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្យណាម្នាក់ផ្ទះនោះទេ គ្រាន់តែមានការខូចខាត់សម្ភារៈមួយចំនួន៕