Connect with us

ជីវិតកម្សាន្ដ

ស្វាមី Janie បង្ហោះរូបធម្មតា ទោះផ្ទុះពាក្យចចាមអារ៉ាមលែងលះភរិយាស្ងាត់ៗ

បានផុស

នៅ

Mickey Alapach នៅតែឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណែតតាមរយៈ IG Story យ៉ាងធម្មតា ចំ​ពេល​មាន​ពាក្យ​ចចាម​អារ៉ាម​ថា លោកបានសម្រេចចិត្តលែងលះជាមួយភរិយាគឺតារាសម្ដែង Janie Tienphosuwan ដោយបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ៦ ឆ្នាំ​​ ហើយក៏រក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងនេះក្ដី ចំពេលមានពាក្យចចាមអារ៉ាមជាច្រើន ទាំង Janie និង Mickey មិនទាន់ចេញមុខផ្តល់បទសម្ភាសណាមួយជុំវិញរឿងនេះនៅឡើយទេ ខណៈដែលភាគីស្វាមីនៅតែរស់នៅក្នុងជីវិតធម្មតា ដោយផ្តោតសំខាន់លើសុខភាព និងកូនស្រីតែម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ​តាមរយៈ IG Stories , លោកបានឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណិតអំពីបញ្ហាសុខភាពផ្សេងៗ រហូតមាន​អ្នក​គាំទ្រ​ជា​ច្រើនបាន​ចូល​មក​សួរ​នាំបញ្ហាគ្រួសារ​ បន្ទាប់ពីឃើញមានរូបភាពមិនប្រក្រតីជាច្រើន។

ទោះយ៉ាងណាក៏ដោយ លោកបានមិនបានឆ្លើយតបលើសលស់ទៅកាន់អ្នកគាំទ្រ ពីបញ្ហាគ្រួសារសូម្បីតែបន្តិចណាឡើយ។ លើសពីនេះ Mickey នៅតែចែករំលែកនូវនាទីនៃការធ្វើម្ហូបដែលមានសុខភាពល្អសម្រាប់មហាជនបានឃើញជាដដែល។ ចំណែក​រឿង​ពាក្យ​ចចាមអារ៉ាម​លែងលះ​បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍​៦​ឆ្នាំ​នោះ តើ​ការពិត​យ៉ាង​ណា​នោះ ទស្សនិកជនមានតែត្រូវ​រង់ចាំ​ស្តាប់​ចម្លើយ​ពី​គូស្នេហ៍ចេញមុខប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត Janie មិនទាន់ចេញមុខបកស្រាយអ្វីបន្ថែម ទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីការលែងលះរវាងខ្លួន និងស្វាមីវ័យក្មេងរបស់នាង Mickey ដូចគ្នា។ ដូច្នេះហើយ វាធ្វើឲ្យពាក្យចចាមអារ៉ាមអំពីការលែងលះបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ៦ឆ្នាំរបស់ Janie និង Mickey នៅតែមិនច្បាស់លាស់ទាល់តែសោះ។

សូមជម្រាបជូនថា តារាសម្ដែង​ Janie Tienphosuwan​​ និងស្វាមី Mickey Alapach បានសម្រេចចិត្តចូលរោងការនៅថ្ងៃទី១៩ ខែតុលា ក្រោមការសាទរយ៉ាងព្រោងព្រាតពីសំណាក់អ្នកគាំទ្រនិងមិត្តរួមអាជីព។ មកទល់ពេលនេះជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានរយៈពេល ៦ឆ្នាំ ព្រមទាំងបន្សល់កូនស្រីម្នាក់ជាចំណងដៃថែមទៀតផង៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖បាត់មុខយូរ តារាកំប្លែងថៃ Chusi ធ្លាក់ខ្លួនដេកតាមវត្តអារាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម