ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌូ​នេ​ស៊ី បិទ​សេវា​ផ្ញើ​សារ​តាម​ទូរលេខ ដោយសារ​ការព្រួយបារម្ភ​អំពី​បញ្ហា​ស​និ្ត​សុខ​ ​

​ប្រទេស​ឥណ្ឌូ​នេស៊ី កំពុងតែ​បិទ​ការចូល​ទៅរក​ការផ្ញើ​សារ​ដោយ​លេខ​កូដ​សម្ងាត់ ឬ​ទូរលេខ​ដោយ​និយាយថា មានការ​ព្រួយបារម្ភ​ថា វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើការ​ឃោសនា​ដោយ​ជន​រ៉ា​ឌី​កាល់ និង​ភេរវជន​ដ៏​រាលដាល​នោះ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​មូស្លីម​ភាព​ច្រើន​បំផុត​នៅលើ​ពិភពលោក​នេះ​។​

​ទង្វើ​នេះ​បានកើត​ឡើង​នៅ​ចំពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​វត្តមាន និង​ឥទ្ធិពល​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អា​ស៊ីអាគ្នេយ៍​នៅពេលដែល​ក្រុម​ជី​ហាដ​បាន​បាត់បង់​ទឹកដី​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ា​ក់​នោះ​។ ប្រទេស​ឥណ្ឌូ​នេស៊ី​ខ្លួនឯងវ​បានឃើញ​នូវ​ការវិលត្រឡប់​នឹង​ការរីកចម្រើន​កាន់តែខ្លាំង​នៅក្នុង​ចំណោម​ពួក​អ្នក​សកម្ម​ប្រយុទ្ធ ដែល​ត្រូវបាន​រៀនសូត្រ​បណ្តុះបណ្តាល​នៅក្នុង​ភូមិ​ស្រុក​របស់ខ្លួន​។ ដោយ​ត្រូវបាន​បណ្តុះ​គំនិត​មួយផ្នែកធំ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នោះ អ្នក​វាយប្រហារ​ភ្លោះ​ដោយ​គ្រាប់បែក​នៅ​ស្ថានីយ​រថយន្តក្រុង​នៅ​ទីក្រុង​ហ្សា​ការ​តា​វនៅក្នុង​ខែឧសភា បានសម្លាប់​ប៉ូលិ​ស​ ៣​នាក់ និង​បាន​បណ្តាល​ឲ្យ​រងរបួស​ដល់​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​។ ប្រទេស​ឥណ្ឌូ​នេស៊ី​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​ជាមួយ​ប្រទេស​ម៉ាឡេ​ស៊ី និង​ហ្វីលីពីន​។​ ​

​ក្រសួង​ទូរគមនាគមន៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ នៅក្នុង​វេ​ប​សាយ​របស់ខ្លួន​ថា បញ្ហា​នេះ​ត្រូវតែ​បានធ្វើ​ដូច្នេះ ពីព្រោះ​មាន​ឆា​ណែ​ល​ជាច្រើន​នៅក្នុង​សេវា​នេះ ដែល​ពោរពេញ​ទៅដោយ​ការឃោសនា​របស់​ជន​រ៉ា​ឌី​កាល់ និង​ភេរវជន​ដែល​មានការ​សម្អប់ និង​មាន​មធ្យោបាយ​ធ្វើ​គ្រាប់បែក និង​ធ្វើការ​វាយប្រហារ​យ៉ាងដូច​ម្តេច​នោះ ព្រមទាំង​រំខាន​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ដែល​ទាំងអស់នេះ គឺ​ប្រឆាំងនឹង​ច្បាប់​របស់​ប្រទេស​ឥណ្ឌូ​នេស៊ីនោះ​។ ទូរលេខ គឺជា​វេទិកា​ផ្ញើ​សារ​មួយ​ដែល​គេ​ដឹងថា មាន​ប្រជាប្រិយ​នៅក្នុង​ចំណោម​អ្នកមាន​សមានចិត្ត​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម ដែល​បាន​ប្រើប្រាស់ Chatroom ជា​កន្លែង​មួយ​នៅក្នុង​អ៊ីន​ធឺ​ណែ​ត ដែល​អាច​ទំនាក់ទំនង​គ្នា​បាន​ជាមួយ​សមាជិក​ជាច្រើន​រយ​នាក់​ក៏ដូចជា​ការសន្ទនា​ជា​លក្ខណៈ​ឯកជន​ផងដែរ​។​

​ក្រសួង​ទូរគមនាគមន៍​បាន​បន្ថែមថា ទាំង​ការអនុវត្ត​ចល័ត និង​ទាំង​ការកែប្រែ​កម្មវិធី Desktop របស់​ទូរលេខ​នឹងត្រូវ​បាន​បិទ​នៅ​ទូទាំងប្រទេស​ឥណ្ឌូនេស៊ី។ ក្រសួង​នេះ​មិនបាន​និយាយថា តើ​ក្រសួង​នេះ​នឹង​ចាត់វិធានការ​ប្រហាក់ប្រហែលគ្នា​នេះ​ប្រឆាំងនឹង​វេទិកា​ផ្ញើ​សារ​ផ្សេងៗ​ទៀត ឬក៏​យ៉ាងណា​នោះទេ​។ Apps ផ្ញើ​សារ​ជាច្រើន​ដូចជា Whatsapp និង​ទូរលេខ​បានផ្តល់​នូវ​សារ​ជា​លេខ​កូដ​សម្ងាត់​ជា​បន្ត​គ្នា​ពី​អ្នក​ផ្ញើ​ទៅ​អ្នកទទួល​ដែល​មានន័យថា មិន​គ្រាន់តែ​ក្រុមហ៊ុន​ដែល​ផ្តល់​វេទិកា​នេះ​ទេ ដែល​អាច​ឃើញ​សារ​ទាំងឡាយ​នោះ​។​

​មន្ត្រី​ស​និ្ត​សុខ​នៅក្នុង​ប្រទេស​ជាច្រើន​បានរ​អ៊ូរទាំ​ថា Apps បានផ្តល់​នូវ​កន្លែង​សុវត្ថិភាព​មួយ​សម្រាប់​ក្រុម​អ្នក​សកម្មប្រយុទ្ធ​ទាក់ទង​គ្នា​។ រដ្ឋាភិបាល​ជាច្រើន​រួមទាំង​រដ្ឋាភិបាល​អូស្ត្រាលី និង​អង់គ្លេស​នោះ​ផង បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងឡាយ​ធ្វើ​ថែមទៀត ដើម្បី​ជួយ​ភ្នាក់ងារ​ស​និ្ត​សុខ​ដើម្បី​កុំ​ឲ្យ​ការគំរាមកំហែង​ខាង​ស​និ្ត​សុខ​បានសម្រេច​នោះ​។ វិធានការ​ប្រឆាំង​ទូរលេខ​បានកើត​ឡើង ខណៈដែល​បណ្តា​ប្រទេស​នៅ​អា​ស៊ី​បង្កើន​ការខិតខំ​ ដើម្បី​ប្រយុទ្ធ​នឹង​មូល​វិ​វត្ត​និយម​ឥស្លាម បន្ទាប់ពី​ការដណ្តើម​កាន់កាប់​ទីក្រុង Marawi នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ដោយ​ពួក​អ្នក​សកម្មប្រយុទ្ធ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នោះមក​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684