ភ្នំពេញ ៖ ប្រធានក្រុមកំប្លែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN នាយ ពែកមី បានសម្តែងពីអារម្មណ៍ហួសចិត្តខ្លាំង ខណៈដែលម៉ូតូរបស់លោក សេង តារា ត្រូវបានក្រុមចោរដៃឆៅលួចយកទៅបាត់ កាលពីមួយ ឬពីរថ្ងៃមុននេះ ក្រោយពេលដែលម៉ូតូរបស់លោក សេង តារា ចតទុកចោលនៅមុខហាងអនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ហេង ឡុង រួចឡើងទៅនិយាយកម្មវិធីផ្សាយផ្ទាល់ទាយចំណងជើងបទចម្រៀងមរតកដើម។
តាមរយៈការឲ្យដឹងពីសំណាក់តារាកំប្លែងនាយ ពែកមី បានលើកឡើងថា ក្នុងចំណោមម៉ូតូចំនួន៣គ្រឿង ដែលទុកចោលមុនហាងរបស់លោក ហេង ឡុង គឺក្រុមលោកចោរលួចយកបានតែមួយគ្រឿងប៉ុណ្ណោះ ខណៈដែលម៉ូតូស្កូពីមួយគ្រឿងទៀត ក៏ក្រុមលោកចោរបម្រុងនឹងលួចយកទៅផងដែរ ប៉ុន្តែដោយសារឆ្កឹះសោ.កមិនបាន ក៏យកតែម៉ូតូរបស់លោក សេង តារា តែមួយគ្រឿងទៅបាត់ស្រមោលតែម្តង។
តារាកំប្លែងនាយ ពែកមី បានបញ្ជាក់ថា ទីតាំងហាងរបស់លោក ហេង ឡុង ដែលរូបនាយ និងលោក សេង តារា ធ្វើការផ្សាយផ្ទាល់នូវកម្មវិធីទាយចំណងជើងបទចម្រៀងពីដើមនោះ គឺនៅម្តុំទួលគោក។ ចំណែកម៉ូតូរបស់លោក សេង តារា ដែលត្រូវបានក្រុមចោរយកយកទៅនោះម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CF 72 71 ។
ជាមួយគ្នានៃការបញ្ជាក់ខាងលើនេះដែរ តារាកំប្លែងនាយ ពែកមី ក៏បានលើកឡើងថា ក្រោយពេលដឹងថាម៉ូតូត្រូវបានចោរលួចយកទៅបាត់ លោក សេង តារា ហាក់មានការភ័យភាំង និងបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា នេះជាដំណក់ទឹកភ្នែកមួយរបស់លោក ខណៈដែលម៉ូតូដែលប្រើលុយដែលចេញពីជាកម្លាំងរបស់លោក ត្រូវបានក្រុមចោរដៃឆៅលួចយកទៅដោយគ្មានមេត្តាបែបនេះ៕
ទំព័រដើម សិល្បៈកម្សាន្ត នាយ ពែកមី ហួសចិត្តខ្លាំង ក្រោយពេលលោកចោរដៃឆៅ លួចម៉ូតូលោក សេង តារា

នាយ ពែកមី ហួសចិត្តខ្លាំង ក្រោយពេលលោកចោរដៃឆៅ លួចម៉ូតូលោក សេង តារា
ចាន់ ដារ៉ា17/7/2017 4:39 pmសិល្បៈកម្សាន្ត
ពត៌មានមុនប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បញ្ជាក់ពីមូលហេតុធ្វើឱ្យបញ្ហាបាតុកម្ម និងកូដកម្មថយចុះ
ពត៌មានបន្ទាប់អ្នកវិទ្យាសាស្ត្រអូស្ត្រាលីរកច្រកចេញក្នុងការអភិវឌ្ឍការព្យាបាលជំងឺបង្កដោយវីរុស
វិសាល
ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684
អត្ថបទដែលទាក់ទង
ក្រុមចោរជើងខ្លាំងជំនាញកាច់កម៉ូតូចំនួន៣នាក់ ត្រូវបានចាប់ខ្លួន ខណៈលួចម៉ូតូមួយគ្រឿងបាន សម្រេចពីក្រុងព្រះសីហនុ ដឹកតាមរថយន្តកាមរីឆ្លាមបម្រុងនាំយកទៅលក់ក្រុងភ្នំពេញ
កោះពស់23/4/2018 11:42 am
ធ្វើសកម្មភាពបានមួយថ្ងៃ ប៉ូលិសស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានវត្ថុតាងមកវិញ
ស្រីរ័ត្ន19/4/2018 10:20 am