ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​៤ នៃ​ពានរង្វាន់​កម្រិត​យុវជន​ដែល​រៀបចំឡើង​ដោយ​ក្លិប​ភ្នំពេញ​ក្រោន ដោយមាន​៩​គូ​ផ្សេងគ្នា

សប្ដាហ៍​ទី​៤ ក្នុង​ពានរង្វាន់​បា​ល់​ទាត់​លីក​យុវជន​អ៊ី​អន​ឆ្នាំ​២០១៧«AEON Youth League 2017» ដែល​ចែកជា​កម្រិត​ផ្សេងគ្នា ក្រោម​ការរៀបចំ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​បាន​រក​ឃើញ​អ្នកឈ្នះ ជា​បន្ត​ទៀតហើយ​។

សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ក្រុមយុវជន​យុវជន​សម្ព័ន្ធ​U17 ស្មើគ្នា​ជាមួយ​ក្រុម Dream House FC ២​ទល់​២ ក្នុង​ពានរង្វាន់ U17 ហើយ​ក្រុមយុវជន​ក្រសួងការពារជាតិ​ចាញ់​ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន ៥​ទល់​២​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ក្រុម​ដំបូក​ខ្ពស់ ស្មើគ្នា​ជាមួយ​ក្រុម​សហគមន៍​ភ្នំពេញ​ក្រោ​ន ៣​ទល​៣ ហើយ​ក្រុម​ព្រែកប្រា ឈ្នះ​ក្រុម​ស្រុក​ឈូក ខេត្តកំពត ៤​ទល់​០ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន Elite ៩ទល់០។ ចំណែក​ពានរង្វាន់ U15 វិញ​ក្រុម​ភ្នំពេញ​ក្រោ​ន U14 ស្មើគ្នា​ជាមួយ​ក្រុម​សហគមន៍​ភ្នំពេញ​ក្រោ​ន ៤​ទល់​៤​។ ចំណែក​ពានរង្វាន់ U13 វិញ​ក្រុម​ដំបូង​ខ្ពស់ ឈ្នះ​ក្រុម​ស្ទឹងមានជ័យ ៦​ទល់​២​ហើយ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​សហគមន៍​ក្រុម​ភ្នំពេញ​ក្រោ​ន U12 ៣​ទល់​២ និង​ចុងក្រោយ​ក្រុមយុវជន​សម្ព័ន្ធ ចាញ់​ក្រុម​សហគមន៍​ក្រុម​ភ្នំពេញ​ក្រោ​ន U13 ដោយ​លទ្ធផល ១៤​ទល់​០​។

បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​បញ្ជាក់​ថា ​ក្លិប​ភ្នំពេញ​ក្រោ​ន រៀបចំ​ពានរង្វាន់​នេះ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សកម្មភាព​យុវជន និង​ស្ត្រី​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ពានរង្វាន់​«AEON Youth League 2017» ដោយ​ប្រើប្រាស់​រយៈពេល​ប្រកួត​ប្រមាណ​ជា​៦​ខែ​។ ការប្រកួត​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន RSN (​ម្ដុំ​កាំ​កូ​ស៊ី​ធី​) ដោយ​បែងចែក​តាម​កម្រិត​អាយុ​ដូចជា ពានរង្វាន់​សម្រាប់​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ​, អាយុ​ក្រោម ១៥​ឆ្នាំ​, អាយុ​ក្រោម ១៣​ឆ្នាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684