ព័ត៍មានទាន់​ហេតុការណ៏
Search

បែក​ធ្លាយ​ឯកសារសម្ងាត់​ចែក​ភាគលាភ​លើ​បញ្ហា​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​មានឈ្មោះ​តំណាងរាស្ត្រ និង​មេឃុំ CNRP

ភ្នំពេញ ​៖ ក្រោយពី​បែក​ធ្លាយ​ឯកសារសម្ងាត់​មួយ លើ​កិច្ចព្រមព្រៀង​ចែក​ផលប្រយោជន៍​របស់​មេធា​វី ពុធ ធា​វី និង​ក្រុមការងារ​ចំនួន​៤១​នាក់ ជុំវិញ​ករណី​ជម្លោះដីធ្លី នៅ​ខេត្ត​ព្រះសីហនុ​នោះ គេ​ឃើញ​មានឈ្មោះ ហូរ វ៉ាន់ (​ដូច​ឈ្មោះ​លោក ហូរ វ៉ាន់ ដែលជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​) និង​មេឃុំ​បិត​ត្រាំ​ង ខេត្ត​ព្រះសីហនុ ឈ្មោះ ឡាក់ គៀន មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកទទួលបាន​ផលប្រយោជន៍​នៃ​ជម្លោះដីធ្លី​នេះ​ផងដែរ​។

ទាក់ទង​បញ្ហា​នេះ សារព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក ហូ វ៉ាន់ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​នៅឡើយ​ទេ រហូតមកដល់​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​បញ្ជាក់ថា ឈ្មោះ ហូរ វ៉ាន់ ខាងលើ​នេះ​ជា​ឈ្មោះ​លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មែន ឬ​មិនមែន​។

សូម​បញ្ជាក់​ថា បន្ទាប់ពី​លោក​មេធាវី ពុធ ធា​វី និង​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ចំណាត់​ការ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នោះ បាន​ចេញ​សេចក្តីថ្លែងការណ៍ តប​នឹង​សេចក្ដីថ្លែងការណ៍​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ហើយ​ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ គឺ​មួយថ្ងៃ​ក្រោយពី​សន្និសីទ​សារព័ត៌មាន ឯកសារ​សម្ងាត់​មួយ​លើ​កិច្ចព្រមព្រៀង​បែក​ភាគលាភ របស់​មេធាវី ពុធ ធា​វី និង​ក្រុមការងារ​៤១​នាក់​ផ្សេងទៀត ជុំវិញ​បញ្ហា​ជម្លោះដីធ្លី នៅ​ខេត្ត​ព្រះសីហនុ​នោះ ត្រូវ​បាន​បែក​ធ្លាយ​ដល់​អ្នកសារព័ត៌មាន​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684