ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​១៦ ​ខែកក្កដា​ សមត្ថកិច្ច​ប​ង្ក្រា​ប​គ្រឿងញៀន​១៨​ករណី ​ឃាត់​មនុស្ស ៥១​នាក់

ភ្នំពេញ ​៖ ​យោង​តាម​របាយការណ៍ លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន របស់​លេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ១ សម្រាប់​ថ្ងៃ​ទី​១៦ ខែ កក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់ ) ចំនួន ១៨​ករណី ឃាត់ ៥១​នាក់ (​ស្រី ៦​នាក់​) វត្ថុតាង​ចាប់យក​សរុប​មេ​តំ​ហ្វេ​តា​មីន (ice)៧,៥៦​ក្រាម និង​៤៧​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ០,២​ក្រាម អ៊ិច​ស្តា​ស៊ី ៧៤,៥៧​ក្រាម និង​កូ​កា​អ៊ីន ១០០១,៨៣​ក្រាម។

ប្រភេទ​បទល្មើស គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន​ការ​ជួញដូរ ១២​ករណី ឃាត់ ២៦​នាក់ (​ស្រី ២​នាក់​) និង​ប្រើប្រាស់ ៦​ករណី ឃាត់ ២៥​នាក់​(​ស្រី ៤​នាក់​) ។ អនុវត្ដ​ដីកា ១​ករណី ចាប់ ១​នាក់ ។ អាវុធហត្ថ បង្ក្រាប ការ​ជួញដូរ ៣​ករណី ឃាត់ ៧​នាក់​(​ស្រី ២​នាក់​) ។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ២៥​នាក់ ជួញដូរ ០​នាក់ លើ​២៦​នាក់ និង ប្រើប្រាស់ ២៥​នាក់ លើ​២៥​នាក់ ។​
យោងតាម​របាយការណ៍​ដដែល​បាន​បន្តថា លទ្ធផល​ទាំងអស់ បង្ក្រាប​ដោយ ៩​អង្គភាព ក្នុងនោះ​
Police : ៨ អង្គភាព រួមមាន ១ / មន្ទីរ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ១​នាក់ ចាប់យក អ៊ិ​ច​ស្តា​ស៊ី ៧៤,៥៧​ក្រាម និង​កូ​កា​អ៊ីន ១០០១,៨៣​ក្រាម​។ ២ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១២​នាក់ ចាប់យក​ice ០,៤១​ក្រាម​។ ៣ / កំពង់ឆ្នាំង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ២​កញ្ចប់​តូច។

៤ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ៦​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់​យក​ice ២,០​ក្រាម​។ ៥ / កំពត​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ១៧​កញ្ចប់​តូច​។ ៦ / កណ្ដាល​៖ ជួញដូរ ២​ករណី ឃាត់ ១​នាក់ ចាប់យក​ice ១៤​កញ្ចប់​តូច។ ៧ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ២,៤​ក្រាម និង​wy ០,២​ក្រាម​។

៨ / រាជធានី​ភ្នំពេញ​៖ ប្រើប្រាស់ ៥​ករណី ឃាត់ ៨​នាក់ ចាប់យក​ice ២​កញ្ចប់​តូច​។ ដោយឡែក​សម្រាប់ PM : ៣​អង្គភាព រួមមាន ១ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ៤ ចាប់យក​ice ១២​កញ្ចប់​តូច។ ២ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ២ នាក់ ចាប់​យក​ice ២,៦០​ក្រាម​។ ៣ / តាកែវ​៖ ជួញដូរ ១​ករណី ឃាត់ ១ នាក់ ចាប់​យក​ice ០,១៥​ក្រាម​។

លទ្ធផល​អនុវត្តន៍​ច្បាប់ រយៈពេល ៦​ខែ ពីថ្ងៃ​ទី​១ ខែមករា រហូតដល់​ថ្ងៃទី​៣០ ខែ មិថុនា ឆ្នាំ២០១៧ សរុប ៤៣៣១ករណី ឃាត់​មនុស្ស ៩៦៩៤នាក់ ស្រី៩៥១ នាក់ ក្នុង​នោះ (​ជន​រទេស ១៣៩ នាក់ ស្រី ៤១​នាក់ ៩​សញ្ជាតិ​) ក្នុង​នោះ ការ​ជួញដូរ រក្សាទុក កែឆ្នៃ ដាំ​ដុះ ២៨២១ ករណី ឃាត់ ៤៩៤៣នាក់ (​ស្រី ៦៣៥) ប្រើប្រាស់ ១៥១០ករណី ឃាត់ ៤៧៥១ នាក់​(​ស្រី​៣១៦)។ អនុវត្ដ​ដីកា​៖ ១២៧ ដីកា ឃាត់១២៣នាក់ ស្រី ១៥ នាក់ ​ចាប់​យក​វត្ថុ​តាង សារធាតុ​ញៀន​គ្រប់​ប្រភេទ ១១៩kg ៦៥៧,០៥g និង កញ្ឆា​ក្រៀម ១៣kg ៦៣៥g និង ១៤០,៣៦១​ដើម​ សម្ភារៈ រថយន្ដ ៥៤​គ្រ ម៉ូតូ ៩៦២ គ្រ ទូរស័ព្ទ ២៩៥៣ គ្រ ជញ្ជីង ១៩២ គ្រ អាវុធខ្លី ៤​ដើម អាវុធ​វែង៩​ដើម។

លទ្ធផល​អនុវត្តន៍​ច្បាប់​ពី​ថ្ងៃ​ទី​១ ខែមករា រហូតដល់​ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ​២០១៧ សរុប ៤៦៤២ករណី ឃាត់​មនុស្ស ១០៣៤៩​នាក់ ស្រី ១០០៧​នាក់ ក្នុង​នោះ (​ជន​រទេស ១៣៩ នាក់ ស្រី​៤១​នាក់ ៩​សញ្ជាតិ​) ក្នុងនោះ ការជួញដូរ រក្សាទុក កែឆ្នៃ ដាំ​ដុះ ៣០២៥​ករណី ឃាត់ ៥៣៣៨​នាក់ (ស្រី ៦៨០) និង​ប្រើប្រាស់ ១៦១៧ករណី ឃាត់ ៥០១១នាក់​(​ស្រី​៣២៧) ។ អនុវត្ដ​ដីកា ១៣៩​ដីកា ឃាត់ ១៣៦​នាក់ ស្រី ១៥​នាក់ ចាប់​យក​វត្ថុតាង សារធាតុ​ញៀន​គ្រប់​ប្រភេទ ១២២kg ៩៧៧,៣៦g ៦កញ្ចប់​ធំ និង ៧៨៥​កញ្ចប់​តូច កញ្ឆា​ក្រៀម ១៣kg ៦៣៥g និង ១៤០,៣៦១​ដើម​ សម្ភារៈ រថយន្ដ ៥៤​គ្រ ម៉ូតូ ៩៦២ គ្រ ទូរស័ព្ទ ២៩៥៣ គ្រ ជញ្ជីង ១៩២ គ្រ អាវុធ​ខ្លី ៤​ដើម អាវុធ​វែង ៩​ដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684