ព័ត៍មានទាន់​ហេតុការណ៏
Search

ឥឡូវនេះ GALAXY S8 & S8+ ពណ៌​ទឹកសមុទ្រ​មាន​លក់​នៅ​កម្ពុជា​ហើយ

ភ្នំពេញ ៖ បន្ទាប់ពី​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ នូវ​ទូរស័ព្ទ​ដៃ Samsung Galaxy S8 & S8+ រយៈពេល​១០​សប្តាហ៍​កន្លងមក ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​បាន​ដាក់​ចេញ​ទូរស័ព្ទដៃ Samsung Galaxy S8 & S8+ ពណ៌​ថ្មី​មួយ​បន្ថែម​ទៀត​ គឺ​ពណ៌​ទឹកសមុទ្រ ជា​ពណ៌​ទី​បួន ដែល​ស្រស់​ស្អាត​ប្លែក​ភ្នែក ទាក់ចិត្ត​អ្នកគាំទ្រ​ឲ្យ​អន្ទះសារ​ចង់បាន​គ្រប់ៗ​គ្នា។

Samsung Galaxy S8 & S8+ ត្រូវ​បាន​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ពេល​សម្ពោធ​ជា​ផ្លូវការ​កាលពី ខែមេសា ឆ្នាំ​២០១៧ កន្លងទៅនេះ​។ ជាមួយនឹង​អេក្រង់​បញ្ឆិត​ដែល​ស្ទើរតែ​គ្មាន​គា​ម​នៅ​ផ្នែក​ខាងមុខ S8 & S8+ ត្រូវបាន​ផលិត​ឡើង​ជាមួយនឹង​ជម្រើស​ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ប្រផេះ​បែក​ស្វាយ ដែល​បាន​បង្កើត​ភាពជឿ​ទុកចិត្ត​ដល់​អ្នកប្រើប្រាស់​ចំនួន 9.8 លាន​នាក់ ជុំវិញ ពិភពលោក​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​។

យោង​តាម​ព័ត៌មាន​ដែល​ទទួលបាន​នៅ​ចុង​សប្តាហ៍​នេះ Galaxy S8 or S8+ ពណ៌​ទឹកសមុទ្រ គឺ​ចេញលក់​នៅលើ​ទីផ្សារ​កម្ពុជា​យើង​នេះ​ហើយ ហើយ​គ្រប់​ពណ៌​ទាំងអស់​គឺអាច​រកបាន​នៅ​គ្រប់​ហាង​ទំនើប​សាម​សុង ទូទាំងប្រទេស។

​ដូច្នេះ តើ​អ្នក​នៅចាំ​អី​ទៀត​? សូម​អញ្ជើញ​មកកាន់​ហាង​ទំនើប​សាម​សុង​ថ្ងៃនេះ ដើម្បី​រកមើល​ទូរស័ព្ទដៃ ពណ៌​ទឹកសមុទ្រ​នេះ​។ ឃើញ​មួយដង​មិន​ស្មើនឹង​លឺ​មួយ​ពាន់​ដង​។ ដូច្នេះ សូមកុំ​ឲ្យ​របស់​ល្អ​បែបនេះ រំលង​ផុត​ឲ្យ​សោះ៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684