ជីវិតកម្សាន្ដ
Kim Sae Ron ឆ្លើយតបនឹងរូបថតធ្លាយជាមួយ Kim Soo Hyun ក្រោយរងការវាយប្រហារមិនឈប់
បើទោះបីជា Kim Sae Ron បានឆ្លើយតបនឹងបញ្ហាបង្ហោះរូបបែកធ្លាយជាមួយ Kim Soo Hyun ជុំវិញពាក្យចចាមអារ៉ាមនៃទំនាក់ទំនងរបស់អ្នកទាំងពីររួចម្ដងហើយក្ដី ប៉ុន្តែមកដល់ពេលនេះទស្សនិកជននៅតែមិនអស់ចិត្ត និងវាយប្រហារយ៉ាងខ្លាំងលើរូបនាង។
ត្រលប់ទៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២៤ នៅលើប្រព័ន្ធអ៉ិនធើណេត Sae Ron បានបង្ហោះរូបថតដែលមើលទៅជិតដិតគ្នាខ្លាំងលើសពីមិត្តភាពជាមួយ Kim Soo Hyun នៅលើ IG Story ផ្ទាល់របស់នាង មុននឹងលុបវាចោលក្នុងរយៈពេលប៉ុន្មានវិនាទី។ ទង្វើនេះបានធ្វើឲ្យមនុស្សជាច្រើនមានចំងល់ថា តើអ្នកទាំងពីរមានទំនាក់ទំនងអ្វីនឹងគ្នា?
ក្រោយមក ភ្នាក់ងាររបស់ Kim Soo Hyun បានចេញសេចក្តីថ្លែងការណ៍មួយនិយាយ ពាក្យចចាមអារ៉ាមទាក់ទងគ្នារវាង Kim Soo Hyun និង Kim Sae Ron គ្មានមូលដ្ឋាន អ្នកទាំងពីរគឺគ្រាន់តែជាអ្នកសិល្បៈក្រោមស្លាកសញ្ញាដូចគ្នាក្នុងរយៈពេលជាក់លាក់មួយ ហើយគេមិនដឹងថានាងមានចេតនាបង្ហោះរូបនេះយ៉ាងណានោះទេ។ ខាងផលិតកម្មនឹងត្រៀមចាត់វិធានការយ៉ាងឆាប់រហ័ស ចំពោះអ្នកដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតារាប្រុសរបស់ពួកគេ។
ទន្ទឹមនោះទៀតសោត ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក៏បានទាក់ទងទៅ Kim Sae Ron ដើម្បីសាកសួរពីព័ត៌មានបន្ថែម ប៉ុន្តែតារាស្រីរូបនេះឆ្លើយយ៉ាងសាមញ្ញថា សេចក្តីថ្លែងការណ៍ស្តីពីជំហររបស់នាងកំពុងត្រូវបានរៀបចំ។
ថ្វីបើយ៉ាងនេះក្ដី រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ Kim Sae Ron នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ ឬពន្យល់ពីបញ្ហានេះទាល់តែសោះ។ តំណាងទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបានទាក់ទងទៅសាកសួរម្ដងទៀត ទើបតែនាថ្ងៃនេះនាងបានឆ្លើយយ៉ាងធម្មតាថា “ខ្ញុំបានគិតអំពីរឿងនេះឲ្យបានហ្មត់ចត់ ហើយខ្ញុំគិតថាវានឹងមានប្រយោជន៍បំផុត។ ប្រសិនបើខ្ញុំជ្រើសរើសមិននិយាយអ្វីទាំងអស់”។
យ៉ាងណាមិញ ងាកទៅកាន់អ្នកលេងអ៊ីនធឺណិតជាច្រើនដែលកំពុងរង់ចាំព័ត៌មានថ្មីៗ បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់នាងរួចរាល់ ម្នាក់ៗមានការភ្ញាក់ផ្អើលចំពោះចម្លើយរបស់ Kim Sae Ron ជាខ្លាំង។ មនុស្សជាច្រើននៅតែមិនយល់ពីចេតនាដែលនាងបង្ហោះរូបភាពនោះ ហើយលុបវាចោលភ្លាមៗដោយមិនពន្យល់អ្វីបន្ថែមមកទល់ឥលូវនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU ប្រាប់ថា នាងជាស្ដេចញ៉ាំយឺត ហើយទំពាអាហារមួយៗ ប្រហែល ១៥០ដងទើបលេបចូលពោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ