ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ជនជាតិ​ឡាវ​ស៊ី​ឈ្នួល​កាន់​គ្រឿងញៀន​១​គីឡូ ៥០០​ដុល្លារ​ ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន​

ស្ទឹងត្រែង ​៖ ​កម្លាំង​អាវុធហត្ថ​ខេត្ត​ដឹកនាំ​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​លោក​អៀង វ៉ាន់ឌី បាន​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ កាន់​គ្រឿងញៀន​ឆ្លង​ដែល​ចូល​មក​ទឹកដី​កម្ពុជា​មួ​យ​កញ្ចប់​ដែល​មាន​ទម្ងន់​១០៦៨,៤​ក្រាម​ស៊ីឈ្នួល​ក្នុងតម្លៃ​៥០០​ដុល្លារ​ត្រូវ​បាន​ចាប់បញ្ជូន​មកកាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។

ជនសង្ស័យ​ត្រូវ​បាន​ក​ម្លាំង​អាវុធហត្ថ​ខេត្ត​ ស្ទាក់​ចាប់​បាន​កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​ថ្ងៃទី​១៧​ ខែកក្កដា ​ឆ្នាំ​២០១៧ ​នៅ​ចំណុច​ផ្លូវបំបែក​ណា​អូ​ង ស្ថិត​ក្នុង​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុកសៀម​ប៉ាង ខេត្តស្ទឹងត្រែង។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង វ៉ាន់ឌី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​អាវុធហត្ថ​ឃាត់ខ្លួន​មានឈ្មោះ​កង មួន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​(​ជនជាតិ​ឡាវ​) មាន​ទីលំនៅ​ភូមិឃីហាក់ ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។

លោក​មេបញ្ជាការ​បន្ត​ថា​ ក្រោយពី​ជនសង្ស័យ​ទទួល​បាន​គ្រឿងញៀន​ពី​បក្ស​ពួកគេ បាន​ឆ្លងដែន​ចេញពី​ប្រទេស​ឡាវ​ចូល​មក​ទឹកដី​កម្ពុជា​ដើម្បី​ធ្វើការ​ដោះដូរ ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត ស្ទាក់​ចាប់​បាន​ម្នាក់​នៅ​ចំណុច​ខាងលើ តែម្តង។

លោក​បន្ត​ថា ​ក្រោយ​ការ​ស្ទាក់​ចាប់​រថយន្ត​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​អាវុធហត្ថ បាន​ធ្វើ​ការ​ឆែកឆេរ បាន​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​(ICE)​មួយ​កញ្ចប់​ធំ ស្មើ​នឹង​១០៦៩,៤​ក្រាម និង​បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​ទី​បញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សាកសួរ។

លោក​បន្ត​ថា​ ក្នុង​ការ​បង្ក្រាប​នេះ គឺ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន ដោយ​ភូមិសាស្ត្រ​លំបាក ដោយ សារ​មាន​ព្រៃភ្នំ អូរ​ជាច្រើន​ដែល​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​តែ​ទោះជា​មានការ​លំបាក​យ៉ាងណា​នោះ យើង​នៅតែ​តស៊ូ ដោយ​យើង​ប្រើ​វិធាន​ការ​ជំនាញ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស ដែល​ចុះ​ប្រតិបត្តិការ​ជា​ញឹកញាប់ ចឹង​ជនល្មើស​មិនអាច​មានប្រៀប​លើ​សមត្ថកិច្ច​យើង​បាន ទេ​ទើប​យើង​ឈាន ដល់​ការឃាត់​ខ្លួន​បាន។

ជនសង្ស័យ​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ វត្ថុ​តាង​ថ្នាំញៀន ដែល​សមត្ថកិច្ច​ចាប់​បាន​គឺ​គេ​បាន​ជួល​ខ្លួន​ក្នុងតម្លៃ​៥០០​ដុល្លា ហើយ​ខ្លួន​ពិតជា​បាន​ស៊ី​ឈ្នួ​ក​កាន់​ប្រាកដ​មែន​។

គ្រឿងញៀន​ត្រូវ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ចំពោះ​មុខ​ជនសង្ស័យ នឹង​មាន​ការចូលរួម​ពី ព្រះរាជអាជ្ញារង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ថា​ពិត​ជា​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ រួម​នឹង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​១០៦៩,៤​ក្រាម ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នៅ​ថ្ងៃ​១៨​កក្កដា​ស្អែក​នេះ ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684