Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

បានផុស

នៅ

ពីវេទិកាសាធារណៈនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការអរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ការជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេលប្រមាណជាង៤០ឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការអរគុណនេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «សូមអរគុណប្រជាពលរដ្ឋខេត្តពោធិ៍សាត់ចំពោះការទុកចិត្ត ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប្រមាណជាង៤០ឆ្នាំមកនេះ ជាពិសេសនៅអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា»

សម្ដេចធិបតី គូសបញ្ជាក់ថា ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានស្ដែងចេញតាមរយៈការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលជាទីមោទនភាព ពោល គឺនៅទូទាំងខេត្តពោធិ៍សាត់មានប្រជាពលរដ្ឋប្រមាណ ៨៧ភាគរយ ដែលបានទៅចូលរួមបោះឆ្នោត ក្នុងនោះចំនួនពលរដ្ឋច្រើនលើសលប់ បានផ្ដល់ការជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ឆ្លើយតបនឹងការទុកចិត្តនេះ សម្ដេចធិបតី មានតែការអរគុណ ជាមួយនឹងមានតែការប្ដេជ្ញាចិត្តដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់ រួមទាំងខេត្តពោធិ៍សាត់នេះផងដែរ ដើម្បីធ្វើយ៉ាងណាជួយជំរុញប្រទេសជាតិ និងប្រជាពលរដ្ឋ កាន់តែមានភាពរីកចម្រើនជឿនលឿន និងមានជីវភាពល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម