Connect with us

វប្បធម៌ ជំនឿ

មកដឹងលម្អិត កម្មវិធីអបអរបុណ្យចូលឆ្នាំថ្មី ២ ថ្ងៃ នៅ សាលាមធ្យមវិចិត្រសិល្បៈ

បានផុស

នៅ

រយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី​១​ ទី​២​ ខែ​មេសា​ ឆ្នាំ​២០២៤ នេះ​ សាលាមធ្យមវិចិត្រសិល្បៈ កំពុងរៀបចំកម្មវិធី​អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានកម្មវិធីទទួលបានចំណេះដឹង និងកម្សាន្តជាច្រើន។ ដោយនៅព្រឹកនេះ មាន ពិធីសូត្រមន្ត និងរាប់បាត្រ ថ្នាក់ដឹកនាំកាត់ខ្សែបូ ទស្សនាស្តង់ពិព័រណ៍ ទស្សនារបាំត្រុដិ ប្រកាសបើកកម្មវិធី ការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត ក្រោមអធិបតីភាព លោក គឹម ពីនន់ អនុរដ្ឋលេខាធិការតំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្នធម៌ និងវិចិត្រសិល្ប:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខុន ច័ន្ទសិទ្ធិការ្យ ជាក្រុមការងារប្រតិបត្តិ នៃកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រៀបចំដោយ សាលាមធ្យមវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹង នៅរសៀលថ្ងៃនេះថា នៅរសៀលនេះ ចាប់ពីម៉ោង ១ៈ៣០ ដល់ ៣ៈ០០ រសៀល នឹងមានការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត នៅ បរិវេណខាងក្រៅ ខាងមុខឆាកតន្ត្រី ដែលមានដូចជា ទាញព្រ័ត ដណ្តើមស្លឹកឈើ លាក់កន្សែង លោតអង្រែ បោះអង្គញ់ ចោលឈូង លោតបាវ វាយក្អម ។ល។ ព្រមទាំងមាន សៀកជើងវែង។

ចំណែក ពីម៉ោង ៣ៈ០០ ដល់ ៤ៈ៣០ រសៀល មាន ការសម្តែងទស្សនីយភាពសិល្បៈ រយៈពេល ៩០ នាទី ក្នុងសាលមហោស្រព ភិមានអាកាស ដែលមានដូចជា ក្បាច់បាតរបាំបុរាណ និងល្ខោនខោល, ល្ខោននិយាយ រឿង “ការស្តីដណ្តឹង, របាំប្រពៃណី “របាំក្រមាខ្មែរ”, ល្ខោនបាសាក់ រឿង “ស័ង្ខសិល្ប៍ជ័យ”, សៀក ត្រេះ និងជើង, ល្ខោនយីកេ រឿង “មាយើង”, ល្ខោនខោល ឈុត “ពិនន្នជិត”, ល្ខោនស្រមោលស្បែកតូច រឿង “អប់រំប្រជល់ក្របី”។

រីឯចាប់ពីម៉ោង ៤ៈ៣០ ដល់ ៥ៈ៣០ នាទីរសៀល មាន ពិធីស្រង់ព្រះ នៅបរិវេណខាងក្រៅ និង ចាប់ពីម៉ោង ៥ៈ៣០ ដល់ ៩ៈ០០ យប់ មានការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី និងការរាំលេងកម្សាន្ត នៅ បរិវេណខាងក្រៅ មានដូចជា ការប្រគំស្គរ ដើរបង្ហាញម៉ូត បង្ហាញចង្វាក់ប្រជាប្រិយខ្មែរ ការប្រគំតន្ត្រី និងរាំលេងកម្សាន្ត។

លោក ខុន ច័ន្ទសិទ្ធិការ្យ បានឱ្យដឹងបន្ថែមថា ចំពោះ កម្មវិធីថ្ងៃទី២ គឺត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ កម្មវិធីនឹងចាប់ផ្ដើម ពីម៉ោង ១០ៈ០០ ដល់ ១១ៈ៣០ ព្រឹក ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត នៅបរិវេណខាងក្រៅ ខាងមុខឆាកតន្ត្រី មានដូចជា ទាញព្រ័ត ដណ្តើមស្លឹកឈើ លាក់កន្សែង លោតអង្រែ បោះអង្គញ់ ចោលឈូង លោតបាវ វាយក្អម ។ល។ ព្រមទាំងការចាក់ភ្លេងកំដរ និងសៀកជើងវែង។

លុះចាប់ពីម៉ោង ១ៈ៣០ ដល់ ៣ៈ០០ រសៀល មានការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត នៅបរិវេណខាងក្រៅខាងមុខឆាកតន្ត្រី ដូចជា ទាញព្រ័ត ដណ្តើមស្លឹកឈើ លាក់កន្សែង លោតអង្រែ បោះអង្គញ់ ចោលឈូង លោតបាវ វាយក្អម ។ល។

ចំណែក ចាប់ពីម៉ោង ៣ៈ០០ ដល់ ៤ៈ៣០ រសៀល មានការសម្តែងទស្សនីយភាពសិល្បៈ ក្នុងសាលមហោស្រព ភិមានអាកាស ដូចជា ក្បាច់បាតរបាំបុរាណ និងល្ខោនខោល, ល្ខោននិយាយ រឿង “ការស្តីដណ្តឹង”, របាំប្រពៃណី “របាំក្រមាខ្មែរ”, ល្ខោនបាសាក់ រឿង “ស័ង្ខសិល្ប៍ជ័យ”, សៀក ត្រេះ និងជើង, ល្ខោនយីកេ រឿង “មាយើង”, ល្ខោនខោល ឈុត “ពិនន្នជិត”, ល្ខោនស្រមោលស្បែកតូច រឿងអប់រំប្រជល់ក្របី។

រីឯ ចាប់ពីម៉ោង ៤ៈ៣០ រសៀល ដល់ ម៉ោង ៩ៈ០០ យប់ មានការសម្តែងទស្សនីយភាពសិល្បៈ ប្រគំតន្ត្រី និងរាំលេងកម្សាន្ត នៅ ឆាកប្រគំតន្ត្រី មានដូចជា ការប្រគំស្គរ ដើរបង្ហាញម៉ូត បង្ហាញចង្វាក់ប្រជាប្រិយខ្មែរ ប្រគំតន្ត្រី និងរាំលេងកម្សាន្ត។

លោក ខុន ច័ន្ទសិទ្ធិការ្យ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងាររក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខត្រូវបានរៀបចំដោយយកចិត្តទុកដាក់ ជាមួយគ្នានេះ មិនមានការកំហិតយកថ្លៃផ្ញើយានយន្តទេ គឺអាស្រ័យតាមទឹកចិត្តមហាជនចូលទៅឈ្វេងយល់ និងទស្សនាកម្សាន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម