Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ មានមីស៊ីល៨ប្រភេទ អាចកម្ទេច អ៊ីស្រាអែល បាន

បានផុស

នៅ

មើលទៅ សង្គ្រាមទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ា ប្រហែលជា​មិនអាចចៀសផុតឡើយ ខណៈអ៊ីស្រាអែលនិងអ៊ីរ៉ង់ កំពុងសង្គ្រឺតធ្មេញដាក់គ្នា ហើយពេលនេះ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ ISNA បានអួតអាងថា ទីក្រុងតេហេរ៉ង់ មានមីស៊ីល៩ប្រភេទ ដែលអាចកម្ទេចអ៊ីស្រាអែលបាន។

(រូបថត៖ NurPhoto)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលដែលបង្ហាញដោយទីភ្នាក់ងារសារព័ត៌មានកាលពីថ្ងៃអាទិត្យទី៧ខែមេសា មានដូចជា Sejjil, Kheibar, Emad, Shahab-3, Ghadr, Paveh, Fattah-2, Kheibar Shekan និង Haj Qasem ខណៈវាមានល្បឿនចន្លោះ ៦ ១៧៣ គីឡូម៉ែត្រក្នុងមួយម៉ោងដល់ ១៧ ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ការគំរាមនេះកើតឡើងចំពេលអ៊ីរ៉ង់ បើកការសងសឹកអ៊ីស្រាអែល ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈានដល់កម្រិតតានតឹងបំផុត។ 

(រូបថត៖ Getty)

កាលពីថ្ងៃអាទិត្យទី១៤ខែមេសា នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល លោក Benjamin Netanyahu ​​បាន​ប្តេជ្ញា​ពី​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​​ទាហាន​បាន​និយាយ​ពី​ការ​បាញ់​ទម្លាក់​យន្តហោះគ្មាន​មនុស្ស​ជិះ និង​​មីស៊ីល​ជាង​៣០០​គ្រាប់​ដែល​ប្រទេស​អ៉ីរ៉ង់​​បាន​បាញ់​ក្នុង​ការវាយ​ប្រហារ​សង​សឹក​​ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​ជម្លោះ​កាន់​តែ​​សាយ​ភាយនៅ​មជ្ឈិមបូព៌ា។

ការ​វាយ​ប្រហារ​​​សង​សឹក​របស់រដ្ឋាភិបាលទី​ក្រុង​តេអេរ៉ង់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ (ទី​១៣ ខែ​មេសា) បាន​​កើត​ឡើង បន្ទាប់​ពី​​ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៉ីស្រាអែល​ទៅ​លើ​ស្ថានទូត​អ៉ីរ៉ង់​នៅ​ទី​ក្រុង​ Damascus កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា បាន​សម្លាប់​ឆ្មាំ​ការពារ​បដិវត្តន៍​៧​នាក់។

(រូបថត៖ Aawsat)

ទាហាន​អ៉ីស្រាអែល​បាន​និយាយ​ថា កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ជាង​៩០​%​នៃ​យន្តហោះគ្មាន​មនុស្សជិះ និង​មីស៊ីល​​របស់​​អ៉ីរ៉ង់ ហើយ​បាន​កំពុង​ពិភាក្សា​គ្នា​ពី​ជម្រើស​បន្ទាប់​ទៀត។

ការ​វាយ​ប្រហារ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​រីក​សាយ​ភាយ​នៅ​ក្នុង​តំបន់ ស្រប​ពេល​សហរដ្ឋ​អាមេរិក​បាន​សន្យា​គាំទ្រ​អ៉ីស្រាអែល។ សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា​ដែល​អ៉ីស្រាអែលបាន​ចូល​ឈ្លាន​ពាន បន្ទាប់​ពីក្រុម​ហាម៉ាស់​បាន​វាយ​ប្រហារ​មួយ​គាំទ្រ​ដោយ​អ៉ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​មុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ប្រកាសត្រៀមរួចរាល់ ដើម្បីតទល់ជាមួយ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម