Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ មិនអនុញ្ញាតឲ្យលេងបាញ់ទឹក​ រហូតឡើយក្នុងខែ រៀបចំពិធីបុណ្យសង្ក្រាន្តនេះ 

បានផុស

នៅ

ដើម្បីកុំឲ្យមានការភាន់ច្រឡំតទៅទៀត រដ្ឋមន្ត្រី​ទេសចរណ៍និង​កីឡាថៃ​ លោកស្រី Sudawan Wangsuphakijkosol ​នៅថ្ងៃអង្គារទី៩ខែមេសា បានចេញមុខបញ្ជាក់ថា មិនមានការលេងបាញ់ទឹកអំឡុងខែនៃការរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី អ្វីទេ។

លោកស្រី Sudawan Wangsuphakijkosol (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបកស្រាយ, ពិធីបុណ្យមហាសង្ក្រាន្តដែលនឹងប្រារព្ធធ្វើអំឡុងខែមេសានេះ គឺមិនមានការលេងបាញ់ទឹករហូតឡើយ ហើយអាជ្ញាធរក្រសួង នឹងចេញកាលវិភាគជាក់លាក់ក៏ដូចជាទីតាំង ដែលត្រូវលេងទូទាំងប្រទេសក្នុងខែនេះ។

ការបំភ្លឺធ្វើឡើង បន្ទាប់ពីមេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិថៃ បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ប្រជាជន នឹងត្រូវអនុញ្ញាតឲ្យលេងបាញ់ទឹកពេញមួយខែមេសាតែម្តង ដើម្បីធ្វើយ៉ាងណាឲ្យពិធីបុណ្យសង្ក្រាន្ត ក្លាយជាពិធីបុណ្យដែលមានតែមួយគត់។

លោកស្រី Paetongtarn Shinawatra (រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍កន្លងទៅ ទេសចរចិនម្នាក់ ហាក់សម្តែងការមិនពេញចិត្តជាខ្លាំង ព្រោះមិនត្រូវបានគេអនុញ្ញាតឲ្យលេងបាញ់ទឹកក្នុងទីក្រុងបាងកក ខុសពីការរំពឹងទុក។

ពាក់ព័ន្ធពិធីបុណ្យសង្ក្រាន្តនេះដែរ ប្រទេសថៃ បានចេញច្បាប់តឹងរ៉ឹង ដាក់ឲ្យអនុវត្តដើម្បីធានាថា កន្លែងលេងទឹកទូទាំងប្រទេស ត្រូវតែគ្មានគ្រឿងស្រវឹងដាច់ខាត ក្នុងអំឡុងពេលប្រារព្ធពិធី ហើយអ្វីគួរឲ្យកត់សម្គាល់គឺថា អ្នកបើកបរយានយន្តអាយុក្រោម២០ឆ្នាំ ដែលចាប់បាន បើកបរក្រោមឥទ្ធិពលមានកម្រិតជាតិអាល់កុលក្នុងឈាមលើស២០មិល្លីក្រាម នឹងត្រូវប្រឈមការស៊ើបអង្កេតដើម្បីរកមុខហាងដែលលក់ស្រាឲ្យពួកគេផឹក ហើយអ្នក​លក់ក៏​អាច​ទទួលទោសដែរ។

(រូបថត៖ News Byte)

ខែមុន គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងថៃ និយាយថា បម្រាមទាំងស្រុងលើគ្រឿងស្រវឹង នឹងត្រូវអនុវត្តនៅគ្រប់កន្លែងរៀបចំពិធីបុណ្យសង្ក្រាន្ត សម្រាប់រយៈពេលពិធីបុណ្យនេះទាំងមូល។

ការហាមប្រាមគ្រឿងស្រវឹង នឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយមានការយកចិត្តទុកដាក់ជាពិសេសដើម្បីធានាថា អនីតិជនមិនអាចផឹកគ្រឿងស្រវឹងបានទេ ហើយការលក់នៅកន្លែងផ្សេងទៀត ក៏នឹងមិនអនុញ្ញាតផងដែរក្រោយផុតម៉ោងកំណត់។

សូមបញ្ជាក់ថា ថ្ងៃឈប់សម្រាកផ្លូវការនៃពិធីបុណ្យសង្ក្រាន្តថៃ គឺចាប់ពីថ្ងៃទី១៣ដល់១៧ខែមេសា ប៉ុន្តែពិធីបុណ្យសង្ក្រាន្តពិភពលោក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់២១ខែមេសា ដើម្បីជំរុញកំណើនទេសចរណ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម