Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងជួបបាតុភូតតារាសាស្រ្តដ៏ទាក់ទាញមួយ នាឆ្នាំក្រោយ

បានផុស

នៅ

បន្ទាប់ពីព្រឹត្តិការណ៍សូរ្យគ្រាសមហាកម្រនៅតំបន់អាមេរិកខាងជើង ធ្វើឲ្យផ្អើលពិភពលោកកាលពីថ្ងៃទី៨ខែមេសារួចមក ពេលនេះកម្ពុជាថ្មី សូមបង្វែចំណាប់អារម្មណ៍លោកអ្នក មកដឹងពីព្រឹត្តិការណ៍តារាសាស្រ្តមួយដែលប្រទេសកម្ពុជាយើង នឹងជួបប្រទះនាឆ្នាំក្រោយនេះ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះគឺព្រឹត្តិការណ៍ចន្ទ្រគ្រាសពេញវង់ ឬគេហៅថា Total Lunar Eclipse ដែលនឹងកើតឡើងចំថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ ខែកញ្ញាឆ្នាំ២០២៥។

យោងតាមគេហទំព័រ Time and Date, បាតុភូតនេះ នឹងកើតឡើងរយៈពេលជាង៣ម៉ោង ពោលគឺចាប់ពីម៉ោង ១០និង២៨នាទីយប់ទៅ ហើយកន្លែងដែលអាចមើលឃើញចន្ទគ្រាសនេះទាំងស្រុងគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបង កំពង់ឆ្នាំង និងសៀមរាប។

(រូបថត៖ Time and Date)

បាតុភូតចន្ទ្រគ្រាសពេញលេញ គឺកើត​ឡើងនៅ​ពេល​​ភព​ផែនដី ស្ថិត​នៅ​ចន្លោះ​ព្រះ​អាទិត្យនិងព្រះ​ចន្ទ ហើយ​ព្រះ​ចន្ទត្រូវ​រងស្រមោល​ពីភព​ផែនដី ដែលនាំឲ្យព្រះចន្ទជួបភាពងងឹត។

រម្លឹកទៅឆ្នាំ២០២២, នៅ​ថ្ងៃ​អង្គារទី០៨ខែ​វិច្ឆិកា ប្រទេសកម្ពុជា ក៏ជួបប្រទះបាតុភូតចន្ទ្រគ្រាស “ព្រះចន្ទក្រហម” (Blood Moon) ដ៏កម្រមួយផងដែរ ដែលកាលនោះ ចន្ទ្រគ្រាសកើតឡើងរយៈពេល ៣ម៉ោង និង ២៧នាទី។

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថ្ងៃកម្ពុជា បើកស៊ីហ្គេម ចំថ្ងៃ ពិភពលោក កើតបាតុភូតចន្ទ្រគ្រាស 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១ ថ្ងៃ មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

ព័ត៌មានជាតិ២ ថ្ងៃ មុន

កំណត់បានទីតាំងសាងសង់​​​ស្ពាន​ឆ្លង​​កាត់ទន្លេ​វ៉ៃគោ​​លើ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ​-បាវិត

Sokha Hotels

ព័ត៌មានពេញនិយម