Connect with us

ជីវិតកម្សាន្ដ

មាស សុខសោភា ចេញការឆ្លើយតបចិត្តត្រជាក់ ក្រោយរងការរិះគន់បទ “កុំបាញ់ទឹកដាក់មុខអូន”

បានផុស

នៅ

តារា​ចម្រៀង​សម្លេង​មនោសញ្ចេតនា​អ្នកនាង មាស សុខសោភា ស្រប​ពេល​ដែលថ្មីៗ​នេះ​រង​ការ​រិះគន់​ពី​សំណាក់​មហាជនអ្នកគាំទ្រ​ក្រោយប្រកាស​ចេញបទចម្រៀងថ្មី “កុំបាញ់ទឹកដាក់មុខអូន” នោះ នៅ​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ​ នាង​បាន​ចេញមុខឆ្លើយតប​ជាលើកដំបូងទៅកាន់អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បីជាយ៉ាងណាអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀតនោះ គឺការឆ្លើយតប​របស់​អ្នកនាង មាស សុខសោភា ហាក់​មានចិត្តត្រជាក់មិនវាយបកទៅកាន់អ្នកគាំទ្រ​ដោយ​ពាក្យសម្តីមិនល្អឡើយ។ មាស សុខសោភា បានបញ្ជាក់ថា នាងគ្មាន​សិទិ្ធទៅ​បង្ខំ​ឲ្យលោកអ្នក​ក្នុង​ការបញ្ចេញ​យោបល់ឡើយ។

អ្នកនាង មាស សុខសោភា បានលើកឡើងថា «សិល្បៈ​ចម្រៀង​ដែរ​ខ្ញុំនិង​ក្រុមកាងាររបស់ខ្ញុំ​បង្កើត​ឡើង​មក​សម្រាប់​អ្នកគាំទ្ររបស់ខ្ញុំទទួលបានសេចក្តីសុខ​ទៅតាមមនោ​អារម្មណ៍​នៃការគិតរបស់គាត់ តែបើលោកទាំង​ឡាយស្តាប់​ចម្រៀង​របស់​ខ្ញុំហើយ​ទទួលបា​ននៅសេចក្តីទុក្ខនោះ ក៏ខ្ញុំមិនមានសិទិ្ធទៅបង្ខំ​ឲ្យលោកអ្នក​ក្នុងការបញ្ចេញយោបល់របស់គាត់ឡើយ»។

កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា បានប ន្ថែមទៀតថា «ព្រោះថា សេចក្តីសុខពិតប្រាកដគឺ ជា​ភាវ​ធម្មជាតិ​មួយ​ដែល​ផ្តើមចេញ​មក​ពី​កិលេស «ល្អ» អរគុណ​បងប្អូនគាំទ្រ​ដោយក្តីគោររពស្រលាញ់អំពីនាងខ្ញុំ»។

សូមបញ្ជាក់ថា កាលពីថ្មីៗ​បន្ទាប់ពីប្រកាសត្រៀមចេញMVបទ “កុំបាញ់ទឹកដាក់មុខអូន” មិនទាន់បាន​ប៉ុន្មានផងស្រាប់តែ​តារាចម្រៀង​សំនៀង​មនោសញ្ចេតនា​អ្នកនាង មាស សុខ​សោភា បាន​រងនូវការ​រិះគន់​យ៉ាងចាស់​ដៃ​ពីសំណាក់មហាជន​អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។

គេកត់សម្គាល់ថា តារាចម្រៀង​ស្រីអ្នកនាង មាស សុខសោភា កន្លងមកថ្វី​ត្បិតតែនាងចាក់ចេញពីទ្រនុំ​ចាស់ផលិតកម្ម​ថោន​ច្រើន​ឆ្នាំហើយ​ពិត​មែន​តែសម្រាប់​ទីផ្សាគាំទ្រ និង​កេរ្តិ៍​ឈ្មោះ​ល្បីរបស់នាងនៅតែ​ដក់ជាប់​ក្នុងអារម្មណ៍​ទស្សនិកជន​មិនអន់ថយឡើយ។ ប៉ុន្តែ​ទើបថ្មីៗ​នេះ បែរជា​រងការរិះគន់​យ៉ាងចាស់​ដៃក្រោយចេញបទ “កុំបាញ់ទឹកដាក់មុខអូន” ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានមហិច្ឆតាទៅបង្កើតសង្គ្រាមជាមួយប្រទេសណាមួយឡើយ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

Forbes រកឃើញថា មហាសេដ្ឋីតែមួយគត់របស់ បង់ក្លាដែស នៅតែកើនឡើងទ្រព្យសម្បត្តិឥតឈប់ឈរ

ជីវិតកម្សាន្ដ២៤ នាទី មុន

មាស សុខសោភា ចេញការឆ្លើយតបចិត្តត្រជាក់ ក្រោយរងការរិះគន់បទ “កុំបាញ់ទឹកដាក់មុខអូន”

ជីវិតកម្សាន្ដ២៥ នាទី មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

ព័ត៌មានជាតិ២៦ នាទី មុន

ខេត្តសៀមរាប កំពុងរៀបចំតុបតែងកែលម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើន សម្រាប់ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត”

Sokha Hotels

ព័ត៌មានពេញនិយម