Connect with us

វប្បធម៌ ជំនឿ

ចូលឆ្នាំរោង ៤ថ្ងៃ មានទំនាយអ្វីគួរឱ្យចាប់អារម្មណ៍ គួរឱ្យប្រយ័ត្នប្រុងប្រៀបទុកខ្លះ?

បានផុស

នៅ

ឆ្នាំថ្មីឆ្នាំរោងនេះ សង្ក្រាន្តនឹងចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២ និង ២៤នាទី។ តាមក្បួនបុរាណ មានការទស្សន៍ទាយទុកជាមុន នូវហេតុការណ៍ដែលអាចកើតឡើង ដើម្បីប្រុងប្រយ័ត្នទុកជាមុនផងដែរ។ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការទស្សន៍ទាយរបស់លោក គឺធ្វើតាមក្បួនមហាសង្ក្រាន្តដែលទស្សន៍ទាយជម្ពូទ្វីប គឺពិភពលោក ពោលមិនមែនសំដៅតែលើកម្ពុជាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ ថ្ងៃមហាសង្ក្រាន្ត ចូលឆ្នាំ ប៉ះចំថ្ងៃសៅរ៍ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានឱ្យដឹងទំនាយតាមក្បួនថា ឆ្នាំនេះនឹងបណ្តាលហេតុ ឱ្យមានអន្តរាយកើតឡើងនៅកណ្តាលទីក្រុង កណ្តាលប្រទេស ពុំនោះសោត នឹងមានភ្លើង សាហាវ ចោរព្រៃចិត្តកាច និងមានជំងឺតម្កាត់ធ្ងន់ធ្ងរជាទីបំផុត។ ដែនដីនឹងស្ងួតហួតហែង មនុស្សទាំងឡាយនឹងឈឺថ្កាត់ស្លាប់ ទឹកនឹងមិនប្រណី ក្រពើនឹងខាំស៊ីមនុស្សគ្រប់តំបន់ មនុស្ស ទាំងឡាយនឹងកើតទុក្ខក្តៅក្រហាយចិត្ត នឹងកើតចោរខ្មួយមនុស្សអាក្រក់។ នឹងកើតកលិយុគ ព្រោះអ្នកធំ។ សត្វព្រៃនឹងស្លាបជាច្រើនអនេក។ ភ្លៀងមាននៅដើមឆ្នាំកណ្តាល និងចុងឆ្នាំមាន ភ្លៀងតិច។ សត្វស្វាខ្មៅ ស្វាត្រាស នឹងឈឺស្លាប់ច្រើន។ មនុស្សនឹងកើតពិសដំបៅដ៏កាចសាហាវ ក្នុងដែនដី។ រន្ទះនឹងមានច្រើន កណ្តុរនឹងកាត់ស្រូវ។ ការកើតទុក្ខគួរឱ្យខ្លាចរហូតដល់ចុងឆ្នាំ។

ចំណែក ថ្ងៃវ័នបត ត្រូវនឹងថ្ងៃអាទិត្យ និងថ្ងៃចន្ទ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានឱ្យដឹងទំនាយថា ឆ្នាំនោះធ្វើស្រែមិនសូវ បានផល ព្រោះគ្មានភ្លៀងដើមស្រូវ នឹងងាប់ខ្ទេចខ្ទី នឹងបានឮភាសាផ្សេង (បរទេសចូលស្រុក) ព្រះមហាក្សត្រនឹងក្តៅក្រហាយចិត្ត។ អំបិលឡើងថ្ងៃ ជំទាវខុនណាងទាំងឡាយ នឹងក្តៅក្រហាយចិត្ត ក្នុងស្រុករមែងមានជំងឺតម្កាត់ច្រើន។

រីឯ ថ្ងៃឡើងស័ក ចំថ្ងៃអង្គារ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានឱ្យដឹងទំនាយថា ឆ្នាំនេះអាមាត្យនាហ្មឺន សព្វមុខមន្ត្រីនឹងរស់នៅត្រជាក់ត្រជុំជាសុខស្រួល ទោះបីជាតស៊ូប្រយុទ្ធជាមួយសត្រូវបច្ចាមិត្រ ក្នុងគ្រប់ទិសទី ក៏នឹងមានជ័យជំនះគ្រប់វេលា ភ្លៀងឱ្យដោយអន្លើ នឹងមានកើតកលិយុគ នៅក្នុងព្រះនគរ។

ទំនាយខាងលើគឺទស្សន៍ទាយតាមក្បួន ទោះយ៉ាងណា ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានផ្ដាំថា សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ ខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ទាហាន មីយ៉ាន់ម៉ា ដកថយចេញព្រំដែន ថៃ ក្រោយផ្ទុះការប្រយុទ្ធគ្នាជាច្រើន​ថ្ងៃ

ព័ត៌មានជាតិ៣២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី កំពុងដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើ​ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ​

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

លោក គីម ប្រកាសថា ដល់ពេលត្រៀមខ្លួនច្បាំងសង្គ្រាមហើយ

កីឡា៤៤ នាទី មុន

កីឡាករវ័យក្មេងបំផុត៥រូបបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រពាន UEFA

Sokha Hotels

ព័ត៌មានពេញនិយម