Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត តុលាការវៀតណាម កាត់ទោសប្រហារជីវិត អតីតសេដ្ឋិនី ពីបទឆបោកប្រាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express, នៅទីបំផុត ប្រធានក្រុមហ៊ុន Van Thinh Phat គឺអតីតសេដ្ឋិនីអចលនទ្រព្យ Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិតពីបទឆបោកជាប្រព័ន្ធបង្កការខូចខាតដល់ធនាគារ Saigon Commercial Bank (SCB) ក្នុងទំហំទឹកប្រាក៦៧៧ទ្រីលានដុង (២៧ពាន់លានដុល្លារ) ដែលនេះជាគម្រោងកិបកេងបន្លំធំបំផុតមិនធ្លាប់មាននៅ តំបន់អាស៊ីអាគ្នេយ៍។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅក្រមតុលាការប្រជាជនទីក្រុងហូជីមិញនិយាយថា លោកស្រី Lan វ័យ៦៨ឆ្នាំ ត្រូវបានផ្តន្ទាទោសសម្រាប់ឧក្រិដ្ឋកម្មចំនួន៣ករណីដូចជាការស៊ីសំណូក រំលោភលើបទប្បញ្ញត្តិធនាគារ និងកេងបន្លំ។ ស្របពេលជាមួយគ្នានោះ លោកស្រី ក៏ត្រូវបានបញ្ជាឲ្យផ្តល់សំណងដល់ធនាគារ SCB ក្នុងទឹកប្រាក់ ៦៧៣.៨ទ្រីលានដុងផងដែរ។

តាមការបញ្ជាក់ពីចៅក្រម ត្បិតលោកស្រី Lan មិនធ្លាប់​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​មុន​ការ​កាត់​ទោស ហើយបានចូលរួមចំណែកជាច្រើនដល់សហគមន៍ ក៏ដូចជាចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងការថែទាំសុខភាពជាច្រើនក៏ពិតមែន ប៉ុន្តែលោកស្រី គឺជាមេខ្លោងនៅក្នុងគម្រោងចាក់ស្រេះមួយ ហើយប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងពេញលេញ និងរៀបចំផែនការនានា ដែលបណ្តាលឲ្យមានផលវិបាក មិនអាចអត់ឱនឲ្យបានទាល់តែសោះ។

(រូបថត៖ VN Express)

លោកស្រីបានគ្រប់គ្រងដោយប្រយោល នូវភាគហ៊ុន៩១.៥% ក្នុងធនាគារ SCB តាមរយៈបុគ្គលជាច្រើន ហើយបញ្ជាឲ្យថ្នាក់ដឹកនាំធនាគារ អនុម័តប្រាក់កម្ចីសម្រាប់ក្រុមហ៊ុននៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Van Thinh Phat ដូច្នេះ លោកស្រីអាចដកប្រាក់ពីធនាគារបាន។

លើសពីនេះ លោកស្រីបានបញ្ជាឲ្យមន្ត្រី SCB ផ្ទេរប្រាក់ទៅឲ្យក្រុមហ៊ុនក្លែងក្លាយ ហើយបន្ទាប់មកបង្វិលប្រាក់ឬដកជាសាច់ប្រាក់ ដើម្បីបិទបាំងកំហុសរបស់ខ្លួន។

(រូបថត៖ VN Express)

ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ លោកស្រី Lan និងបក្ខពួក បានទទួលប្រាក់កម្ចីចំនួន ២ ៥០០លើកនិងបណ្តាលឲ្យធនាគារខាតបង់ជាទឹកប្រាក់ ៦៧៧ទ្រីលានដុង ហើយដើម្បីបិទបាំងអំពើខុសឆ្គងនៅ SCB លោកស្រី Lan ក៏បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ទៅសូកប៉ាន់សវនករនៃធនាគាររដ្ឋវៀតណាមថែមទៀត។

ជាលទ្ធផល អធិការធនាគារកណ្តាល Do Thi Nhan បានទទួលសំណូក ៥.២ លានដុល្លារចំណែកថៅកែឈ្មោះ Nguyen Van Hung ដែលជាអធិការរងនៃ SBV បានទទួលសំណូក៣០០ ០០០ដុល្លារ។

(រូបថត៖ AFP)

សូមបញ្ជាក់ សវនាការដ៏ល្បីរន្ទឺរបស់លោកស្រី Lan គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦មក ដោយអគ្គលេខាធិការបក្សកុម្មុយនិស្ត Nguyen Phu Trong។

យុទ្ធនាការដែលគេឲ្យឈ្មោះថា “ឡដុតរំលាយ” នេះ បានបណ្តាលឲ្យប្រធានាធិបតីពីររូប ឧបនាយករដ្ឋមន្ត្រីពីររូប និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងនាយកប្រតិបត្តិអាជីវកម្មរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីតំណែង ពិន័យ ឬជាប់គុកពីបទប្រព្រឹត្តអំពើពុករលួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អាកាសធាតុក្តៅស្ងួតខ្លាំង អាជ្ញាធររាជធានីណែនាំ៣ចំណុច ដើម្បីរក្សាបានសុវត្ថិភាព និងបង្ការគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ទីបំផុត តុលាការវៀតណាម កាត់ទោសប្រហារជីវិត អតីតសេដ្ឋិនី ពីបទឆបោកប្រាក់

ព័ត៌មានជាតិ៤៤ នាទី មុន

អាជ្ញាធរខេត្តត្បូងឃ្មុំចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

Sokha Hotels

ព័ត៌មានពេញនិយម