Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ​ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ទទួលទេព្តា​ឆ្នាំ​ចាស់ផ្លាស់ចូលឆ្នាំថ្មី

បានផុស

នៅ

ក្នុងរយះពេល ៣ ថ្ងៃ ដោយចាប់ពីថ្ងៃអាទិត្យទី ១៤ ខែ មេសា ឆ្នាំ ២០២៤ គឺជាថ្ងៃដ៏​វិសេស​វិសាល​របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវតែបំពេញកាតព្វកិច្ចតាម​ទំនៀម​ទម្លាប់​ប្រពៃណី​ត​ពី​បុរាណកាល ដើម្បីទទួលទេព្តា​ឆ្នាំ​ចាស់ផ្លាស់ចូលឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំស្វាគមន៍ និងអបអរឆ្នាំថ្មីនេះនៅតាមបណ្តាវត្តនិងសហគមន៍ គេឃើញព្រះសង្ឃ​និង​ពលរដ្ឋបានបោសសំអាតបរិវេណវត្ត​និងគេហដ្ឋាន ត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល​ចាប់ផ្តើនៅចុងសប្ដាហ៍នេះ។ ជាពិសេសការរៀបចំរបស់​មន្ត្រីរាជការនៅក្នុង​ក្រុងបាត់ដំបង ដែល​ការរៀបចំនេះ​គឺតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួមអបអរ​​និងរីករាយសប្បាយ​ទាំង​អស់គ្នា។

ប្រជាពលរដ្ឋនិងយុវជនជាសិស្សានុសិស្ស បានកោតសរសើចំពោះថ្នាក់ដឹកនាំខេត្ត ដែលខឹតខំ​ច្នៃប្រឌិត​ក្នុងការរៀប​ចំទៅតាមតំបន់ឬកន្លែងនិមួយៗដែលជាគោលដៅ សម្រាប់ការ​លេង​សប្បាយ​រីករាយ​របស់ប្រជាពលរដ្ឋ ក្រោយការទទួលទេវតា​រួចរាល់នៅថ្ងៃដំបូង ហើយក្នុង​នោះថ្នាក់​ដឹកនាំ​ខេត្ត ក៏បានអនុញ្ញាតិការសប្បាយនេះរហូតដល់ ៥ ថ្ងៃ។

ចំណែកការរៀបចំនៅក្នុងក្រុង ក្រៅពីមានការតុបតែងភ្លើងចម្រុះពណ៌ ក៏គេសង្កេតឃើញ​ផ្លែផល្លានុផល​ចម្រុះ ក៏បានដាក់ជាដង្វាយគ្រប់ទីកន្លែងសាធារណះ​ និងតាមមន្ទីរស្ថាប័នរដ្ឋ​។ ដោយឡែកមន្ត្រីទេសចរណ៍បានឲ្យដឹងថា ក្រៅពីការរៀបចំ​តុបតែង​លម្អ​ក្នុងក្រុង ក៏នៅមានគោលដៅទេសចរយ៉ាងច្រើន​ក្នុងខេត្តបាត់ដំបង ក៏កំពុងត្រៀមស្វាគមន៍រាល់ ភ្ញៀវ​ទាំង​ឡាយ​ទៅលេងកម្សាន្តផងដែរ ខណះឆ្នាំនេះនឹងមានកំណើនភ្ញៀវច្រើនជាងឆ្នាំមុន។

នៅក្នុងក្រុងបាត់ដំបង បើតាម​មន្ត្រីមន្ទីរទេសចរណ៍ខេត្ត កំពុង​រៀបចំ​តុបតែង​លម្អ​ត្រៀមស្វាគមន៍ភ្ញៀវទេសចរ​​ ខណះឆ្នាំនេះរំពឹង​នឹងមានកំណើនភ្ញៀវច្រើនជាងឆ្នាំមុន។

លោក ពុទ្ធ សំរិទ្ទ ជាព្រឹទ្ធាចារ្យមួយ​រូប​បានលើកឡើងថា រដូវកាលផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី គឺជាពេលវេលា​មួយដែល​បាននាំវ័យរបស់​មនុស្សសត្វឲ្យកាន់តែមានការវិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ។ តាមទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ ដែលមួយឆ្នាំ​មានតែ ៣ ថ្ងៃជាថ្ងៃ​វិសេស​វិសាល​ ខណះក្រោយ​សប្បាយ​រីករាយ ពលរដ្ឋ​និង​សិករទាំងអស់ត្រូវចាប់ផ្តើមធ្វើកសិកម្ម ក្រោមការ​ថែរក្សាពី​ទេវតា​ឆ្នាំថ្មី ដែលនឹង​ជួយ​ឲ្យផលកសិកម្ម​នឹងទទួលបានល្អប្រសើជាងឆ្នាំចាស់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម