Connect with us

ព័ត៌មានជាតិ

ចុងខែឧសភា សម្ដេចធិបតី នឹងអញ្ជើញសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិតក នៅស្រុកភ្នំស្រួច

បានផុស

នៅ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក និងកាត់ខ្សែបូឆ្លងផ្លូវបេតុង ៧ខ្សែ សរុបប្រវែង ២ ៨២១ម៉ែត្រ ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមលិខិតមួយច្បាប់ដែលចេញទីស្ដីការគណៈរដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា ព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក និងផ្លូវបេតុង ៧ខ្សែ គឺស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដែលមានផ្ទៃដី ១២៦ហិកតា ដែលជាដីសម្បទាន ពីរាជរដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ។ មជ្ឈមណ្ឌលនេះ អាចចាត់ទុកថា គឺជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ដ៏ធំជាងគេបំផុតពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយនឹងក្លាយជាសម្បត្តិវប្បធម៌ របស់ជាតិដ៏ធំមួយនៅកម្ពុជា។

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងត្រូវស្ថាបនាមហាប្រាសាទចំនួន៤ និងព្រះចុឡាមុនីចេតិយ៍មួយនៅចំកណ្ដាលមហាប្រាសាទទាំង៤ និង​សាងសង់​ប្រាសាទ ​៨ ដទៃទៀត ដើម្បីទុក​តម្កល់​ផ្ទាំងសិលា​ចារឹក​ព្រះ​ត្រៃ​បិ​ដក​ក្នុង​ចំនួន​ ១ ០១៧​ ផ្ទាំង​ចារឹក​ជា​អក្សរ​បាលី​ម្ខាង​សម្រាយ​ពី​ភាសាបាលី ហើយ​ក្នុង​១​ផ្ទាំងៗ មាន​ទំហំ​ទទឹង​៨​តឹក និង​កម្ពស់​ជាង​ ១ ​ម៉ែត្រ​ជា​ប្រភេទ​ថ្ម​ម៉ាប​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម