Connect with us

ព័ត៌មានជាតិ

វឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥%

បានផុស

នៅ

វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥% កើនជាងផែនការគ្រោងទុកប្រមាណ ០,៦%។ នេះបើតាមក្រសួងសាធារណការ​និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ៧,៥% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បច្ចុប្បន្នការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ ដើម នៃជើងតាងទី ៩ បានចាក់បេតុងរួចរាល់ ១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង។ ដោយឡែកសសរគ្រឹះជើងតាងទី ១០ មានចំនួនសរុប ១២ ដើម ដំណើរការខួងរួចបាន ៤ ដើម។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ក្នុង​នោះ​ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម