ព័ត៍មានទាន់​ហេតុការណ៏
Search

ពិព័រណ៍​កសិកម្ម​, ចំណី​សត្វ និង​បសុសត្វ​អន្តរជាតិ ​ដែល​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​ នឹង​បង្ហាញខ្លួននៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​

ភ្នំពេញ ៖ ពិព័រណ៍​កសិកម្ម​, ចំណី​សត្វ និង​បសុសត្វ​អន្តរជាតិ​ដែល​ធំជាងគេ​បង្អស់​នៅ​កម្ពុជា ​នឹង​បង្ហាញខ្លួន​លើក​ទី​៣ នៅ​ថ្ងៃទី១០ ដល់​ថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​, រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​

​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​នេះ ​គឺជា​វេទិកា​មួយ​សម្រាប់​ត​ភ្ជាប់​រវាង​អ្នកជំនួញ និង​អ្នកជំនួញ​សំខាន់ៗ​ ហើយ​រួមគ្នា​មក​បង្ហាញ​ផលិតផល​ថ្មីៗ​ភ្ជាប់​ជាមួយបច្ចេកវិទ្យា ថ្មី​និង​គំនិត​ច្នៃប្រឌិត។ លោកអ្នក​នឹង​មាន​ឧកាស​ជួប​ជាមួយអ្នក​ចែកចាយ អ្នកផ្គត់ផ្គង់​ឧបករណ៍ ផលិតកម្ម​កសិដ្ឋាន ចំណី​សត្វ និង​បសុសត្វ រួមទាំង​ឱកាស​ដើម្បី​ជួប​កសិករ អ្នក​ចិញ្ចឹមសត្វ អ្នក​ផលិតកម្ម​ជាច្រើនទៀត​។

​ពិព័រណ៍​នេះ​មានការ​គាំទ្រ​ពី​សមាគម ក៏​ដូចជា​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ ពិព័រណ៍​កសិកម្ម ចំណី​សត្វ និង​បសុសត្វ​អន្តរជាតិ នឹង​បង្ហាញខ្លួន​រួមគ្នាជាមួយនឹងពិព័រណ៍​បច្ចេកវិទ្យា​ក​សិកម្ម និង​ការផលិត​ចំណីអាហារ​អន្តរជាតិធំ​បំផុត​នៅ​កម្ពុជា (AGRIFOOD 2017)​។

​ស្របតាម​ចក្ខុវិស័យ​យូរអង្វែង នៃ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​: “​ដើម្បី​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​អាហារ ដែលមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់រូប ​តាមរយៈ​ការធ្វើ​ទំនើបកម្ម នៃ​វិស័យកសិកម្ម​ ដោយ​ផ្អែកលើ​ការយល់ស្រប​ថ្មី​ និង​មាន​វិសាលភាព​ និង​ល្បឿន ផ្លាស់ប្ដូរ ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​កសិកម្ម ការគ្រប់គ្រង​ធនធានធម្មជាតិ និងការអភិរក្ស​ប្រកបដោយ​និរន្តរភាព “​។

AGRILIVESTOCK CAMBODIA 2017 នឹង​គាំទ្រ​ការអភិវឌ្ឍន៍ និង​ទំនើបកម្ម​នៃផលិតកម្ម​ចំណី​សត្វ បសុសត្វ និង​ការគ្រប់គ្រង​កសិកម្ម​។ ព្រឹត្តិការណ៍​នេះ​នឹងបង្ហាញ​ពី​ការលូតលាស់​នៃ​គ្រាប់​ធញ្ញជាតិ និង​ចំណីអាហារ ការចិញ្ចឹម​សត្វ ឧស្សាហកម្ម​កែច្នៃ ឧបករណ៍​កសិកម្ម ជី​គ្រាប់ពូជ និង​ប្រព័ន្ធធារាសាស្ត្រ​ដល់ការដាំដុះ ការប្រមូល​ផល ការកែច្នៃ និង​ម៉ាស៊ីន​វេច​ខ្ចប់​ជាដើម​។​

​ពិព័រណ៍​កសិកម្ម​, ចំណី​សត្វ និង​បសុសត្វ​អន្តរជាតិ​នេះ នឹងមាន​ក្រម​ហ៊ុន​ជាង ១៥០ ត្រូវបាន​រំពឹងថា​នឹងចូលរួម​ដោយ​តំណាងឱ្យ​ប្រទេស​ជាច្រើន​ ដូចជា ប្រទេស​ម៉ាឡេស៊ី ចិន កូរ៉េ តៃវ៉ាន់ តួ​ក​គី និង​ឥណ្ឌា​។ ក្នុងចំណោម​ក្រុមហ៊ុន​ធំៗដែល​នឹងមាន​វត្តមាន​រួមមាន Salmet Gmbh & Co. KG, Soma Farm, Dong Bang, Menh Du, Jk Lighting, Buhler, Lay Hong, Agco Gsci, SHT, Sm Waypoint, Inoxcva, Dong Bang, Vet Pharma, Vostermas, Tks, Lubing, Chanhen Chemical, Yingchun Stell Silo, Nutri Comm, Altuntas

AGRILIVESTOCK CAMBODIA 2017 ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន AMB Tarsus Events Group ដែលជា​អ្នករៀបចំ​កម្មវិធី​ពាណិជ្ជកម្ម​ឈានមុខ​គេនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អស់​រយៈពេល​ជាង២០ឆ្នាំ​មកហើយ ដែលមានកម្មវិធី​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ហ្វីលីពីន ឡាវ កម្ពុជា មី​យ៉ាន់​ម៉ា និង​ស្រីលង្កា ដោយ​ផ្តោតលើ​វិស័យ​សំខាន់ៗ​រួមមាន អគារ​ និង​សំណង់ (Building & Construction) អាហារ និង​ភេសជ្ជៈ (Food & Beverage) គ្រឿងបន្លាស់​រថយន្ត (Automotive Parts & Accessories) ការចិញ្ចឹម​សត្វ​ និង​កសិកម្ម (Livestock & Agriculture) ។

​ចូលរួម​ទស្សនា​ពិព័រណ៍​នេះ​ដោយ​ឥតគិតថ្លៃ​។ សម្រាប់​ព័ត៌មាន​លំអិត​អំពីពិព័រណ៍ AGRILIVESTOCK CAMBODIA 2017 សូម​ទំនាក់ទំនង Vichera at [email protected] / 089 714 700/023 880 813/023 880 823 ឬ​លោក Richard នៅ [email protected] ឬ​ចូល​មើល​គេហទំព័រ http: / / /agrilivestock.net/AGRI%20CAMBODIA/៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684