ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​ប្រទេស​ដា​ណឺ​ម៉ាក​បដិសេធ​មិន​ព្រម​បញ្ចុះសព​ជាមួយ​អគ្គមហេសី​របស់​ព្រះអង្គ​ឡើយ​

​ព្រះអង្គម្ចាស់ Henrik របស់​ប្រទេស​ដា​ណឺ​ម៉ាក​នឹងមិន​ត្រូវ​បញ្ចុះសព​នៅជាប់​អគ្គម​ហេ​ស៊ី​របស់​ព្រះអង្គ​គឺ​ម្ចាស់​ក្ស​ត្រី Margrethe ទេ ។ នេះ​បើ​យោងតាម​មន្ត្រី​រាជវង្ស​បាន​ឲ្យ​ដឹង​ដោយសារតែ​ព្រះអង្គម្ចាស់​មិន​សព្វ​ព្រះរាជ​ឫ​ទ័យ​នៃ​ភាពស្មើគ្នា​របស់​ព្រះមហាក្សត្រី។​

ព្រះមហាក្សត្រ​ព្រះជន្ម ៨៣ ព្រះវស្សា​អង្គ​នេះ​បាន​ត្អូញត្អែរ​ជា​យូរ​មកហើយ​ក្នុង​ការដាក់​ព្រះនាម​ជា​ព្រះអង្គម្ចាស់​ជាជាង​ព្រះមហាក្សត្រ។​

វា​ត្រូវបាន​គេ​រំពឹងថា​ព្រះមហាក្សត្រ និង​អគ្គមហេសី​ទាំងពីរ​អង្គ​នេះ​នឹង​ត្រូវគេ​បញ្ចុះសព​រួមគ្នា​នៅក្នុង​មឈូស​ថ្ម​ដែល​បាន​រចនា​ឡើង​យ៉ាង​ពិសេស​នៅឯ​វិហារ Roskilde Cathedral ។​

ព្រះមហា​ក្សត្រិយានី​ព្រះជន្ម ៧៧ ព្រះវស្សា​អង្គ​នេះ​ក៏បាន​មាន​ព្រះបន្ទូល​ផងដែរ​ថា​បាន​ទទួលយក​ការសម្រេចចិត្ត​របស់​ព្រះ​ស្វាមី​របស់​ព្រះអង្គ។​

នាយក​ទំនាក់ទំនង​របស់​ស្ថាប័ន​ក្រុមគ្រួសារ​រាជវង្ស​ដា​ណឺ​ម៉ាក​បាន​ប្រាប់​កាសែត BT ថា “​វា​មិនមែនជា​អាថ៌កំបាំង​នោះទេ​ដែល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ព្រះអង្គ​មិនសព្វព្រះរាជហឫទ័យ​នឹង​ព្រះរាជកិច្ច​របស់​ព្រះអង្គ និង​ពានរង្វាន់​ដែល​ព្រះអង្គ​ទទួលបាន​នៅក្នុង​រាជាធិបតេយ្យ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​” ។​

នាយក​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា “​សម្រាប់​ព្រះអង្គម្ចាស់​ការសម្រេចចិត្ត​មិន​បញ្ចុះសព​នៅក្បែរ​ព្រះមហា​ក្សត្រិយានី​គឺជា​ផលវិបាក​ពី​ធម្មជាតិ​ដែល​មិន​ត្រូវបាន​ចាត់ទុកថា​ស្មើភាព​គ្នា​ទៅនឹង​ព្រះ​ស្វាមី ឬ​អគ្គមហេសី​របស់​ព្រះអង្គ​ដោយ​មិនមាន​ឋានៈ និង​តួនាទី​ដែល​ព្រះអង្គ​ចង់បាន​” ។​

គួរ​រម្លឹក​ផងដែរ​ថា ព្រះអង្គ Henri Marie Jean André de Laborde de Monpezat បាន​ប្រសូត្រ​នៅ​ឆ្នាំ​១៩៣៤ ក្នុងប្រទេស​បារាំង ហើយ​ព្រះអង្គ និង​ម្ចាស់​ក្ស​ត្រី​មាន​បុត្រ​ពីរ​អង្គ ។ ព្រះអង្គ Henrik បាន​យាង​ចូលនិវត្តន៍​ពី​ជីវិត​សាធារណៈ​កាលពី​ឆ្នាំមុន។​

ស្ថាប័ន​រាជវង្ស​បាន​ឲ្យ​ដឹងថា មាន​ពាក្យ​ច​ចាម​អារាម​មួយចំនួន​និយាយ​ផ្ទុយ​ថា ព្រះអង្គ​ចង់​បញ្ចុះសព​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​ជាង​ក្នុងប្រទេស​បារាំង៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684